រដ្ឋបាលស្រុកកំពង់លែងបានបើកកិច្ច ប្រជុំកោះហៅ ជនប្រព្រឹត្តបទល្មើសនេសាទឆក់ត្រីប្រភេទក្ដៅចំនួន៧នាក់

0

កំពង់លែង: កាលពីព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកកំពង់លែងបានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាពលោក យ៉ែម លក្ខិណាអភិបាលស្រុកដើម្បីដោះស្រាយ បាតុភាពការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់(ឆក់ត្រី)

ដោយមានការចូលរួមពីរខណ្ឌរដ្ឋបាលជលផល អធិការនគរបាលស្រុក.ផ្នែក
សឹករងស្រុក.កងរាជអាវុធហត្ថស្រុក សហគមន៍នេសាទ ក្រុមប្រឹក្សា ឃុំស្វាយរំពារ ហើយកិច្ចប្រជុំខាងលើនេះលោកបានមានប្រសាសន៍ថាកន្លងទៅថ្មីៗដោយលេចឮតាមបណ្ដាញព័ត៌មានសង្គមកើតឡើងនៅបាតុភាព ដោយសកម្មភាពប្រើប្រាស់ឧបករណ៍នេសាទឆក់ត្រីលោកក៏បានធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធជាពិសេសខណ្ឌរដ្ឋបាលជលហើយក្ដាប់បាននិងស្រាវជ្រាវមុខសញ្ញាទៅតាមមូលដ្ឋាននិងទីតាំងនានាដែលអាចនឹងកើតមាននៅបទល្មើសនេសាទជាលទ្ធផលយើងកំណត់បានសាវតាជនប្រព្រឹត្តមានលួចលាក់រក្សាទុកឧបករណ៍ឆក់ត្រី ដោយបានធ្វើការកោះហៅជនដែលធ្លាប់ប្រព្រឹត្តចំនួន៧ នាក់រស់នៅភូមិជើងគ្រួស ឃុំស្វាយរំពារស្រុកកំពង់លែង ដោយរូបគាត់ទាំង ៧នាក់ បានសារភាពកំហុសនិងឆ្លើយថាកន្លងមកពួកគាត់បានលួចឆក់បានលួចលាក់ទុកឧបករណ៍ឆក់ត្រីពិតប្រាកដមែន។

ក្រោយពីទទួលបានការណែនាំពីរដ្ឋបាលស្រុកនិងការផ្សព្វផ្សាយរបស់ខណ្ឌរដ្ឋបាលជលផល ពួកគាត់បានយល់ដឹងអំពីទោសទណ្ឌនានានិងសុខចិត្តសារ
ភាពទទួលកំហុសទាំង៧ នាក់ហើយស្ម័គ្រចិត្តនាំយកឧបករណ៍ឆក់ត្រីទាំង២៤គ្រឿងនោះមកប្រគល់ជូន
ខណ្ឌរដ្ឋបាលជលផលស្រុកដើម្បីរួច
ផុតពីការចោទប្រកាន់នានាហើយធ្វើសេចក្ដីសម្រេចព្រមានឈប់រក្សាទុកឧបករណ៍ឆក់ត្រីប្រព្រឹត្តបទល្មើស
នេសាទនេះតទៅទៀតហើយ។

ក្រោយមកលោកអភិបាលស្រុក ក៏បានធ្វើការណែនាំនិងអប់រំនឹងធ្វើកិច្ចសន្យាដល់អ្នកនេសាទទាំង ៧នាក់ ក្រោយ
ពេលត្រឡប់ទៅផ្ទះវិញ ត្រូវនេសាទ
ត្រីស្របតាមច្បាប់ស្ដីពីជលផលបែបលក្ខណៈគ្រួសារ ជៀសវាងប្រព្រឹត្តបទល្មើសនៅក្នុងមូលដ្ឋានក៏ដូចជាសហគមន៍នេសាទរបស់ខ្លួនបន្តទៀត
ត្រូវខិតខំប្រឹងប្រែងកែខ្លួនឲ្យបានល្អ
ហើយកុំកែច្នៃឬរក្សាទុកឧបករណ៍ឆក់ត្រីនៅក្នុងគ្រួសារនាំឲ្យមានទោសទាន់ដល់ខ្លួនផងដែរ ៕សុខ គឹមសៀន