ជនសង្សយ័ចំនួន២នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយប្រើកាំបិតចុងស្រួចភ្ជង់ ធ្វើសកម្មភាពប្លន់ម៉ូតូនិងទូរសព្ទ័ដៃជនរងគ្រោះចំនួន០២នាក់

0

ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ជនសង្សយ័ ដែលបានប្រើកាំបិតចុងស្រួចភ្ជង់ ប្លន់យកទូរស័ព្ទដៃ និង បន្តប្រើកាំបិតចុងស្រួចភ្ជង់ ប្លន់យកម៉ូតូ ០១គ្រឿងទៀត កាលពីម៉ោងជាង១យប់រំលងអាធ្រាត្រ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ចំណុច វិថីជំទាវម៉ៅ ក្នុងភូមិគគី ឃុំបិត ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនោះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ ក្រោយរត់គេចលាក់ ខ្លួន អស់រយៈពេលជាង៨ម៉ោង។

ពាក់ព័ន្ធករណីនេះលោក ឧត្តមសេនីយ៌ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ដំបូងជនសង្សយ័ទាំងពីរនាក់ ប្លន់យកទូរសព្ទ័ដៃពីអ្នករត់ម៉ូតូកង់បី (Pass App) ដោយភ្ជង់ប្លន់ យកបាន ទូរសព្ទដៃ ០១គ្រឿង ម៉ាក OPPO រីណូ៥ ពណ៌ខ្មៅ ។ បន្ទាប់មកជនសង្ស័យទាំង ០២នាក់ បានប្រើកាំបិតចុងស្រួច ភ្ជង់ប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក ស៊ីរ៉ូស ពណ៌ក្រហម-ខ្មៅ ពីជនរងគ្រោះម្នាក់ដែលជាអ្នកចាំចំការ ។ ក្រោយប្លន់បាន ជនសង្ស័យទាំង ០២នាក់ បានរត់ គេចលាក់ខ្លួនក្នុងព្រៃ។ ក្រោយមកត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជា មួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឡោមព័ទ្ធព្រៃដែលជនសង្ស័យរត់ចូលទៅលាក់ខ្លួន និងធ្វើការរុករករហូតដល់ម៉ោង ១០ព្រឹក ថ្ងៃដដែល (២៧-០៤-២០២៣) ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់។

ជនសង្ស័យទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ ហ៊ន សកល ភេទប្រុសជន ជាតិខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់១ ខេត្ត-ក្រុងព្រះសីហនុ ។២-ឈ្មោះ ហ៊ន ឆាយយ៉ា ភេទប្រុស ជនជាតិខ្មែរ មាន ទីលំនៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ។ វត្ថុតាងចាប់យកបានរួមមាន៖ ទូរសព្ទដៃ ០១គ្រឿងម៉ាក OPPO រីណូ៥ ពណ៌ខ្មៅ (ផលនៃអំពើចោរកម្ម),ម៉ូតូ ០១គ្រឿង ម៉ាក ស៊ីរ៉ូស ពណ៌ក្រហម-ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើ ចោរកម្ម),កាំបិតចុងស្រួច ០១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស) ព្រមទាំងសម្ភារៈជាប់ខ្លួនមួយចំនួនទៀត។

ករណីនេះ កម្លាំងជំនាញកំពង់រៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ០២នាក់ ទៅសាលាដំបូងខេត្ត ព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕នាគសមុទ្រ