ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសច រណ៍ជលយាន ខេត្តព្រះសីហនុវេលាម៉ោងជាង០៤:៣០នាទីទាបភ្លឺ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៣ បានបញ្ជូន អូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលកំពុង ឈឺពោះសម្រាលកូន បញ្ជូនយកមកខេត្ត ព្រះសី ហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ស្រ្តី ឈឺពោះ ដែលត្រៀមសម្រាលកូននោះត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ កំពង់ ផែនៅក្រុង ព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុន GTVC ដើម្បីយក ទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយត្រូវបានក្រុមគ្រូពេទ្យ ធ្វើការពិនិត្យជួយសង្រ្គោះ យ៉ាង ចិត្តទុកដាក់។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះសម្រាលកូននោះឈ្មោះដាញ់ ឌី អាយុ ២៩ឆ្នាំ រស់នៅ ក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕
ដោយនាគសមុទ្រ