ថ្ងៃដំបូងនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣នៃការប្រកួតប្រណាំងទូកក្ដោងអន្ដរជាតិលើទឹកដីខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ថ្ងៃទី២ឧសភា២០២៣នេះ ជាថ្ងៃដំបូងនៃការប្រកួតប្រណាំងទូកក្ដោងអន្ដរជាតិ នៅខេត្ដព្រះ សីហនុត្រូវបានរៀបចំឡើង នៅទីលានតេជោ និងឆ្នេរសុខា ក្រុងព្រះសីហនុ ចាប់ថ្ងៃទី២ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។ក្នុងនោះមានកីឡាករ កីឡាការិនីចំនួន ៦ប្រទេសចូលរួមនៃព្រឹត្តិការណ៍កីឡាអាស៊ី អាគ្នេយ៍លើក ទី៣២ ឆ្នាំ២០២៣ ។

សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២  (32 SEA GAME) ខេត្តព្រះសីហនុ ទទួលធ្វើ ជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡា ចំនួន៣វិញ្ញាសា ៖ ១. ទូកក្តោង ចាប់ផ្តើមប្រកួត នៅព្រឹកថ្ងៃទី២ ខែឧសភា និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣, ២.កីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្តើមការ ប្រកួត ចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣ និង៣.កីឡាម៉ូតូទឹក ចាប់ផ្តើមប្រកួតថ្ងៃ ទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

បើតាមមន្ត្រីរដ្ឋបាលខេត្តឲ្យដឹងថា កម្មវិធីនេះមានយុវជនស្ម័គ្រចិត្តរបស់ សហភាព សហពន្ធ័យុវជន កម្ពុជា(ស.ស.យ.ក)ចំនួន ១១៧នាក់ ព្រមទាំងមន្ត្រី កងកម្លាំងមានសមត្ថកិច្ច ចូលរួមសហការជាមួយក្រុមការងា របច្ចេក ទេស នៃគណៈកម្មការប្រកួតកីឡាស៊ីហ្គេម ក្នុងការជួយសម្របសម្រួល បដិសណ្ឋាកិច្ចនិងការរៀបចំសន្តិ សុខសណ្តាប់ធ្នាប់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៌បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធានា ការស្នាក់នៅ និងផ្តល់អាហារជូនប្រតិភូកីឡានៃបណ្តាប្រទេសដែលបានមកចូលរួមប្រកួត ក្នុងនោះប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិទស្សនាដោយសេរី ។ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានរៀបចំផ្ទាំងស្លាយ និងផ្ទាំង LCD សម្រាប់ធ្វើការផ្សព្វផ្សាយបន្តផ្ទាល់នៅតាមទីតាំងមួយចំនួនផងដែរ៕

នាគសមុទ្រ