​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ចុះ​ជំរឿន​ជនបរទេស​ទូទៅ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង​៖​ជនបរទេស​គ្រប់​ជាតិ​សាសន៍​នៅក្នុង​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​០២ និង​០៣ ខែតុលា ឆ្នាំ​
២០១៤​នេះ ត្រូវបាន​ក្រុមនគរបាល​អន្តោប្រវេសន៍​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហា ផ្ទៃ ចុះ​ជំរឿន​ស្ថិតិ​តាម​គោលការណ៍​ថ្នាក់លើ ដើម្បី​ធ្វើការ​បូក​សារុប​អោយបាន​ច្បាស់លាស់​ថា​
​តើ​ជនបរទេស​សរុប​នៅក្នុង​ខេត្ត ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុជា ទាំង​ជនអន្តោប្រវេសន៍ និង​ជន​មិនមែន​អន្តោប្រវេសន៍ និង​ពលករ​បរទេស​មាន​ប៉ុន្មាន​នាក់​។​DSC06689
​ ​លោក​ឧ​ត្ត​ម​សេនីយ​ឯក ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រ​សួ​
​ង​មហាផ្ទៃ បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៤​នៅ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ក្នុងពេល​កំពុង​ធ្វើ​ជំរឿន​ថា​៖​តាម​គោល​ការ​របស់​ថ្នាកលើ ក្រុមនគរបាល​អន្តោប្រវេសន៍​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បានធ្វើ​ការចុះ​ជំរឿន​ជនបរទេស​គ្រប់​ជាតិ​សាសន៍​ទាំងអស់ នៅក្នុង​២៥​ខេត្ត​ក្រុង រួមមាន​៖ ជនអន្តោប្រវេសន៍ ជន​មិនមែន​អន្តោប្រវេសន៍ និង​ពលករ​បរទេស​ទាំងអស់ ដែល​រស់នៅ​ក្នុ​ប្រទេស​កម្ពុជា ដែល​នេះ​ជា​ដំណាក់​ដំបូង​នៃ​ការ​ជំរឿន ដើម្បី​ស្រង់​ស្ថិតិ​អោយ​ច្បាស់លាស់​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។​DSC06684
​ ​ការចុះ​ធ្វើ​ជំរឿន​នេះ​គឺ ត្រូវធ្វើ​ទាំង​ក្មេង​ទាំងចាស់​ទាំង​តូច​ទាំង​ធំ និង​មិន​តម្រូវអោយ​ជន​
​បរទេស​ទាំងអស់​បង់​ប្រាក់​អ្វី​ឡើយ​។​ដោយឡែក​ក្នុង​ខេត្តកំពង់ឆ្នាំង​ក្រុមមន្ត្រី​នគរបាល​ក្រសួង​
​បាន​ចុះមក​ជាង​៣០​នាក់ នៅ​ថ្ងៃទី​០២ និង​០៣ ខែតុលា​នេះ បាន​ចុះ​ធ្វើ​ជំរឿន​ក្នុងស្រុក​បរិបូរ​ណ៌​
​ឃុំ​ឆ្នុកទ្រូ និង​ក្នុង​ក្រុង​កំពង់ឆ្នាំង នៅក្នុង​ភូមិ​២​របស់​សង្កាត់​ផ្សារឆ្នាំង ហើយ​និង​ត្រូវ​បន្តធ្វើ​ទាល់​
​តែ​អស់​ជនបរទេស​ក្នុង​ខេត្ត​តែម្តង​។​DSC06690
​ ​លោក សំ សិទ្ធី អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖ នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ឆ្នាំ​២០១៤​នេះ ជនអន្តោប្រវេសន៍​វៀតណាម​សរុប​មាន​ចំនួន​៧៤៨​គ្រួសារ មាន​ចំនួន​
​មនុស្ស​សរុប​៣.៩០៧​នាក់ ស្រី​១.៨៩១​នាក់ ក្នុងនោះ​អាយុ​១៨​ឆ្នាំ​ឡើង​មាន ២៣៨២​នាក់ អាយុ​១៨​ឆ្នាំ​ចុះ​មាន​១.៥២៥​នាក់​។​DSC06681
​ ​លោក នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បានអោយ​អ្នកយក​ព័​ត៌​យើង​ដឹងថា​៖​នៅក្នុង​ឆ្នាំ​២០១៤​នេះ ជនអន្តោប្រវេសន៍​ក្នុង​ខេត្តកំពង់ឆ្នាំង​
​សរុប​មាន​ចំនួន​១.៧២៣​គ្រួសារ ចំនួន​មនុស្ស​សរុប​មាន ៨.៦៦៩​នាក់ ស្រី​មាន​៤.៣៩៤​នាក់​។​
​ជនអន្តោប្រវេសន៍​ភាគ​ច្រើន​គឺជា​ជនអន្តោប្រវេសន៍​វៀតណាម​រស់នៅ​តាម​ដង​ទន្លេ​ក្នុង​ខេត្ត​។​
​ ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង សូម​អំពាវនាវ​ផងដែរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ស្រុក ឃុំ ជួយ​ជំ​
​រុញអោយ​ជនបរទេស​ទាំងអស់​ដែល​ស្នាក់​នៅក្នុង​មូលដ្ឋាន មក​ចុះឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​អោយ​
​បាន​គ្រប់ៗ​គ្នា តាម​គោល​ការ​របស់​ក្រសួង ដើម្បី​អាជ្ញាធរ​យើង​ក្តាប់បាន​ចំនួន​ពិតប្រាកដ និង​
​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​នៅ​ថ្នាក់មូលដ្ឋាន​៕