សាលាដំបូងខេត្តព្រះសីហនុសម្រេចចេញដីកាឃុំខ្លួនលោក ដេវិដ ឆាណាយវ៉ា បណ្តោះអាសន្នក្នុងពន្ធនាគាខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ឈ្មោះ ដេវិដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា ភេទប្រុស អាយុ ៥១ឆ្នាំ(កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៧២)ជនជាតិខ្មែរ មុខរបរ សារព័ត៌មាន ទីកន្លែងកំណើតសង្កាត់លេខ៥ ភ្នំពេញ មានទីលំនៅ មុនពេលឃាត់ខ្លួន ផ្ទះ លេខ ១២៦អឺ២ ផ្លូវសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជានីតិជន កំរិត វប្ប ធម៌ ថ្នាក់បណ្ឌិត។

ត្រូវបានសាលាដំបូងខេត្តព្រះសីហនុសម្រេចចេញ ដីកា ឃុំខ្លួនបណ្តោះ អាសន្នក្រោមបទ ចោទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅចំណុច ភូមិ ចំណោតរាម ឃុំ ចំណោតរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីអំឡុងខែមីនា ដល់ខែមេសា ឆ្នាំ២០២៣ បទល្មើសដែល មានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤, មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ៕

នាគសមុទ្រ