ក្រុមហ៊ុន(អានកូរ)ចាប់ដៃគូជាមួយក្រុមហ៊ុនចិនអភិវឌ្ឍន៍កន្លែងចែវទូកលេងកម្សាន្តនិងទូកបណ្ដែតទឹកតាមដងជ្រោះតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលឆាយ

0

ខេត្តព្រះសីហនុ៖លោក ណាំ គាតេង អ្នកគ្រប់គ្រងតំបន់អភិរក្សទឹកស្អាតក្រុមហ៊ុន (អានកូរ)ក្បាល ឆាយបាន ឲ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិអន្តរជាតិមកលេងកម្សាន្ត តំបន់ រមណីយដ្ឋានទឹកធ្លាក់ ក្បាល ឆាយឱ្យកាន់តែច្រើនបច្ចុប្បន្នក្រុមហ៊ុន(អានកូរ)បានបាប់ដៃគូជាមួយក្រុមហ៊ុនចិនបានអភិវឌ្ឍន៍ឱ្យមានកន្លែងចែវទូកលេងកម្សាន្តនិងទូកបណ្ដែតទឹកតាមដងជ្រោះដែលមានចម្ងាយប្រមាណជាង ២គីឡូម៉ែត្រដោយកន្លែងខ្លះ មានជ្រោះចោទចម្រៀលនិងកន្លែងខ្លះក៏មានផ្ទៃទឹកស្មើដោយយើងចែវទូកលេងកម្សាន្តតាមដងព្រែកប្រកបដោយបរិយាកាសសប្បាយរីករាយ(គឺចាប់ផ្តើមពីតំបន់ទឹកធ្លាក់ក្បាលឆាយ ឆ្លងកាត់ផ្នែកខាងក្រោមស្ពាន់ផ្លូវល្បឿន លឿន និងបន្តទៅដល់តំបន់អាងទឹកធំខាងក្រោមផងដែរ)

លោកណាំគា តេង បានបន្តទៀតថាការរៀបចំរួមនីយដ្ឋានថ្មីបន្ថែមទៀតនេះក្នុងគោលបំណងចូលរួមជាមួយនឹងអាជ្ញាធរខេត្តក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិអន្តរជាតិមកលេងកាន់តែច្រើនបង្កើនប្រាក់ចំណូលជូនដល់កូនចៅបងប្អូនប្រជាពលរដ្ឋអាជីវករលក់ដូរនៅក្នុងតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយផងដែរ ដូចនេះហើយទើបក្រុមហ៊ុនបានចាប់ដៃគូក្នុងការសហការបង្កើតនូវទីតាំងថ្មីនេះបន្ថែមទៀត។

ក្នុងនោះលោកក៏ បានលើកឡើងផងដែរថា ភ្ញៀវទេសចរណ៍ក្រៅពីទស្សនាលេងកំសាន្តនៅតាមតំបន់ឆ្នេរដីគោកដីកោះ សូម អញ្ជើញមកទស្សនាលេងកម្សាន្តរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយដែលក្រុមហ៊ុនកំពុងមានការអភិវឌ្ឍថ្មីៗបន្ថែមទៀតបម្រើដល់អារម្មណ៍ភ្ញៀវទេសចរណ៍ផងដែរ។ចំពោះតម្លៃចូលលេងកំសាន្តទូកបណ្ដែតលើទឹកនេះដែរក្នុងម្នាក់តម្លៃ ៣០ ដុល្លារ (ទូកមួយជិះបានចំនួន០២នាក់ស្មើរនិងតំម្លៃ៦០ដុលា្ល) ដោយឡែកការចូលទស្សនាងូត ទឹក លេងកម្សាន្តទឹកធ្លាក់ក្បាលឆាយគឺមិនមានគិតថវិកាអ្វីនោះឡើយប៉ុន្តែរសម្រាប់យានយន្តចូលលេងកម្សាន្តគឺតម្លៃ ៥០០០ រៀលនិងម៉ូតូ២០០០រៀល។

គួរបញ្ជាក់ផងដែរថារមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលឆាយគឺស្ថិត នៅក្រោមការ គ្រប់គ្រងរបស់ក្រុម ហ៊ុនអានកូស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុដែលមានចម្ងាយពីផ្លូវជាលេខ ៤ប្រមាណជាង ៩ គីឡូម៉ែត្រ ទៅដល់ទឹកធ្លាក់ដោយធ្វើដំណើរតាមផ្លូវគ្រោះក្រហម៕

នាគសមុទ្រ