នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន០២គ្រឿងចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖កំពង់ ផែ ស្វយ័ត ក្រុងព្រះសីហនុនាព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ ២០២៣នេះបានទទួលការ ចូល ចតនាវាកងទ័ពជើងទឹកឥណ្ឌាចំនួន០២គ្រឿងក្នុង ដំណើរ ទស្សនកិច្ច សុឆន្ទៈ ដឹក នាំដោយ ឧត្តម នាវីទោ GURC HARAN SINGH មេបញ្ជាការ កងនាវាចរ ភាគខាងកើត កងទ័ព ជើងទឹក ឥណ្ឌា គឺមានរយៈពេល ០៤ថ្ងៃលើទឹកដីព្រះរាជាណាចក្រកម្ពុជា។

 

នាវា ទី០១ឈ្មោះ INS DELHI ( D61 )ជានាវាប្រភេទ នាវា ពិឃាត .មានបណ្ដោយ ១៦៣.២០ម៉ែត្រ.ទទឹង  ១៧.៤០ ម៉ែត្រ.ជម្រៅ ទឹក ៦.៦០ម៉ែត្រ- ទំងន់ ផ្ទុក ៦៨០៨ តោន- មាននាវិកចំនួន ៤៥០ នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក វរនាវីឯក SHIRAZ HUSSAIN AZAD។

នាវាទី០២ ឈ្មោះ INS SATPURA ( F48 )ជាប្រភេទ នាវាប្រយុទ្ធ.មានបណ្ដោយ ១៤៣ ម៉ែត្រ- ទទឹង ១៦.៩០ ម៉ែត្រ-ជម្រៅ ទឹក ៦.៩០ ម៉ែត្រ- ទំងន់ ផ្ទុក ៥៣០០ តោន.មាននាវិក ចំនួន៣៩៥ នាក់ .ដឹកនាំដោយមេបញ្ជាការនាវា លោក វរនាវីឯក  KARTIK MURTHY ។

ក្នុងអំឡុងនៃការចូលចតក៏មានការ ប្រកួត កីឡា ជាមិត្ត ភាព និង ធ្វើ លំហាត់ រួមគ្នា លើផ្ទៃ សមុទ្រ រវាងកងទ័ពជើង ទឹក កម្ពុជា និងកងទ័ពជើងទឹកឥណ្ឌាផងដែរក្នុង អំឡុងចូលចត។ នាវាទាំង០២គ្រឿងនេះនិង ចាក ចេញពីកម្ពុជា នៅព្រឹក ថ្ងៃទី១៤ខែ ឧសភា ឆ្នាំ២០២៣តាមផែនការកំណត់៕

នាគសមុទ្រ