ប្រជាពលរដ្ឋចំនួន ២៩៥គ្រូសារ រស់នៅតំបន់តាលះសែនជ័យ ស្នើរសុំសម្ដេចតេជោហ៊ុនសែន កាត់ឆ្កៀលដីចេញពីគម្របព្រៃឈើឆ្នាំ ២០០២ដើម្ប ផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋចំនួន២៩៥គ្រួសារដែលអះអាងថាបានរស់នៅនិងកាន់កាប់អាស្រ័យលជាក់ស្តែងនៅតំបន់តាលៈ ក្នុងភូមិស្មាច់ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាំងពីឆ្នាំ១៩៩៥មកនោះ.តាមរយៈ រដ្ឋាបាល ស្រុកព្រៃនប់. ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបាននាំដាក់ពាក្យស្នើដល់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាត់ឆ្កៀលដីចេញពីគម្របព្រៃឈើឆ្នាំ ២០០២ដើម្ប ផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។

ពាក្យស្នើសុំនេះបានធ្វើឡើង ដោយយោងតាមសេចក្តីជូនដំណឹងលេខ ២២០/២២ ចុះថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២ របស់សាលាខេត្តព្រះសីហនុ ស្តីពីការប្រកាស់កំណត់តំបន់វិនិច្ឆ័យ (ការចុះបញ្ជីដីធ្លី មាន លក្ខណៈប្រព័ន្ធ) នៅភូមិស្មាច់ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុចាប់ពីថ្ងៃទី១០ ខែសីហាឆ្នាំ២០២២ ។

ប៉ុន្តែរសម្រាប់ប្រជាពលរដ្ឋ ចំនួន ២៩៥ គ្រួសាររស់នៅភូមិស្មាច់ដែង ឃុំរាមពូកគាត់មិនទទួលបាន ការវាស់ វែងដីធ្លីក្នុងការទទួលបានសិទ្ធិកាន់កាប់ដីធ្លីស្រប់ច្បាប់នៅឡើយទេ តែផ្ទុយទៅវិញបើយោងតាមការជូនដំណឹង ចុះថ្ងៃទី ២៧ ខែ មេសាឆ្នាំ២០២៣របស់គណៈកម្មាធិការ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តព្រះសីហនុបានបញ្ជាក់ ថាបានបិទបញ្ចប់ដំណើរការវាស់វែង នៃការប្រមូលទិន្ន័យចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ក្នុងភូមិស្មាច់ ដែង ឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុអស់ទៅហើយ ។

ឃុំវិញបញ្ហារនេះលោកគឹមចាន់មេឃុំរាមបានប្រាប់បណ្ដាញសារព័ត៌មានថាចំពោះការស្នើសុំរបស់ប្រជាពលរដ្ឋប្រមាណជាង ២០០ គ្រួសារនេះលោកបានឯកភាពបញ្ជូនសំណើនេះទៅកាន់រដ្ឋបាលស្រុកព្រៃនប់ហើយ ប៉ុន្តែលោកពុំទាន់ដឹងថារដ្ឋបាលស្រុកបានបញ្ជូនសំណើនេះទៅកាន់រដ្ឋបាលខេត្តនិងរីករដ្ឋាភិបាលហើយឬនៅនោះទេ។ប៉ុន្តែបើពិនិត្យទៅលើស្ថានភាពរស់នៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋរដ្ឋបាលឃុំសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋពិតជាបានរស់នៅអាស្រ័យផលជាក់ស្ដែងពិតប្រាកដមែនដោយមានដំណាំចំការជាច្រើនប្រភេទផងដែរមិនត្រឹមតែប៉ុណ្ណោះតំបន់នោះក៏មានទីអារាមនិងសាលាបង្រៀនបែបស្ម័គ្រចិត្តផងដែរ។

អាស្រ័យដូចបានរៀបរាប់ខាងលើ នេះ សូមសម្តេចពុក សម្ដេចម៉ែក៏ដូចជា ឯកឧត្តមអភិបាលនៃគណៈ អភិបាលខេត្ត មេត្តាពិនិត្យ និងជួយសម្រួលក្នុងការកាត់ឆ្កៀលដីចេញពីគម្រោងគម្របព្រៃឈើឆ្នាំ២០០២ របស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បីផ្តល់ប័ណ្ណកម្ម សិទ្ធិកាន់កាប់ដីក្នុងសហគមន៍ ស្របតាម គោល នយោបាយ របស់រាជរដ្ឋាភិបាលពីព្រោះថាបច្ចុប្បន្ន ដីតំបន់នោះមិនមានដើមឈើអ្វីនោះទេគឺមានតែលំនៅដ្ឋាន ប្រជាពលរដ្ឋនិងដំណាំកសិកម្មគ្រូសារតែប៉ុណ្ណោះ៕

នាគសមុទ្រ