ការចូលរួមចំណែកនូវថវិការបស់សប្បរធម៌ គឺជាការជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានទុក្ខលំបាក

0

ខេត្តព្រះសីហនុ៖ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ដោយក្រោម ប្រធានបទ”រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ក្នុងខួបលើកទី១៦០ សប្បុរសជន បរិច្ចាគនៅថវិកាផ្ទាល់ខ្លួនដល់សាខាកាកបាលក្រហមកម្ពុជាខេត្តព្រះសីហនុរួមចំណែកលើកិច្ចការ មនុស្ស ធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្ត រាយ ផ្សេងៗ។

ក្នុងឱកាសនោះឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាសដែលបានចូលរួមសកម្មភាពការ ងារសង្គម ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា សម្ភារៈ និងធនធានយកមក បម្រើក្នុងសកម្មភាពមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀងក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ គឺត្រូវតែជួយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលាមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងអាហារនោះទេ។

ជាមួយគ្នានេះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងបងប្អូនសប្បុរសជន អាជីវករ ពាណិជ្ចករ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រដល់សាខា ដើម្បីឱ្យមានធន ធាន ថវិកាសម្ភារៈយកទៅធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយនិងប្រជាពលរដ្ឋទីទ័លក្រជនចាស់ជរាគ្មានទីពឹងក្មេងកំព្រាស្ត្រីម៉េម៉ាយមានកូនច្រើនដែលខ្វះខាតនៅស្បៀងអាហារដើម្បីផ្ដល់ជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ការចូលរួមរបស់សប្បុរសជនពីមនុស្សធម៌ទាំងអស់នេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងនាមខ្មែរតែមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាកមិនថានៅទីកន្លែងណានោះទេគឺកាកបាទក្រហមតាមជួយបងប្អូនប្រជាពលរដ្ឋជានិច្ច៕

នាគសមុទ្រ