ទឹកកខ្វក់នៅតែជាបញ្ហារស្មុកស្មាញសម្រាប់ក្រុងព្រះសីហនុ ដូចជាដោះស្រាយមិនចេញសោះ

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋស្នើអោយអាជ្ញាធរក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងបង្ហូទឹកកខ្វក់មួយកន្លែងតាមបណ្តោយផ្លូវ២០៦កែវផ្លូវ១០៣ស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុដែលតែងតែហូរជាប្រចាំលើដងផ្លូវ សាធារណៈបំពុលបរិស្ថាន បង្ករខ្លិនស្អុយគួរឱ្យខ្ពើម ជាពិសេសទឹកសំអុយទាំងនោះនៅពេល មានភ្លៀង ធ្លាក់ ម្តងៗ ត្រូវបានហូរទៅជាមួយ ទឹកភ្លៀងបាចសាចពេលលើផ្លូវរកទីបញ្ចប់គ្មាន។

បងប្អូនប្រជាពលរដ្ឋបានបន្តទៀតថា ទឹកសំអុយទាំងអស់ខាងលើនេះសង្ស័យថាគឺជាទឹកហូរ ចេញពី បង្គន់តែម្តងមិនមែនទឹក្លៀងឬទឹកផ្ទះបាយនោះទេ ដោយត្រូវបានគេបង្ហូរចាក់មកលើផ្លូវសាធារណៈជាប្រចាំខួប ប្រាំងខួបវស្សាមានខ្លិនស្អុយឆ្អេះឆ្អាបរុយរោមជាពិសេសនៅពេលអាកាសធាតុក្តៅខ្លិនសំអុយទាំងនោះបានសាយភាយយ៉ាងខ្លាំងនិងជួនកាលឃើញមានដង្កូវទៀតផង ពោល គឺមើលទៅផ្លូវតំបន់នេះមិនខុសពីកន្លែងចាក់ សំរាមនោះឡើយ។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ​ក្នុងក្រុងព្រះសីហនុសំណូមពរឲ្យអាជ្ញាធរមួលដ្ឋានក៏ដូច មន្រ្តីជំនាញ ពាក់ព័ន្ធមេត្តាចុះមកពិនិត្យជាក់ស្តែងហើយរកឲ្យឃើញប្រភពដែលបង្ហូរទឹកសំអុយនេះនិងមានវិធានការតាមផ្លូវច្បាប់ផងចំពោះជនដែលពាក់ព័ន្ធ បើមិនដូច្នេះទេ បរិស្ថាន សោភ័ណ្ណភាពមុខម៉ាត់ក្រុងព្រះសីហនុ មិនដឹងទៅជា យ៉ាងណានោះទេ។

ជុំវិញបញ្ហានេះផងដែរលោក បុរីវង្សានិត ប្រធានមន្ទីសារធារណៈការ និង ដឹកជញ្ជូនខេត្តព្រះសីហនុ បានឆ្លើយយ៉ាងខ្លីមានន័យច្បាស់ថា ពាក់ព័ន្ឋករណីការបង្ហូរទឹកកខ្វក់តាមផ្លូវសារធារណៈនេះ ចាំលោក បញ្ជូន ក្រុមការងារចុះពិនិត្យអោយបានច្បាស់សិន ព្រោះលោកពុំបានដឹងនោះទេ៕នាគសមុទ្រ