មន្រ្តីរដ្ឋបាលក្រុងព្រះសីហនុបញ្ជាក់ថាបញ្ហាទឹកកខ្វក់ហូរលើផ្លូវសាធារណៈត្រូវតែដោះស្រាយជាបន្ទាន់ជាសវាងបន្តផលប៉ះពាល់ធ្ងន់ធ្ងរដល់អនាម័យបរិស្ថានក្នុងក្រុង

0

ខេត្តព្រះសីហនុ៖ក្រោយមានការស្នើសុំរបស់ប្រជាពលរដ្ឋដើម្បីមានវិធានបន្ទាន់ពាក់ព័ន្ធទីតាំងបង្ហូទឹកកខ្វក់មួយកន្លែងតាមបណ្តោយផ្លូវ២០៦កែវផ្លូវ១០៣ស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុដែលតែងតែហូរជាប្រចាំលើដងផ្លូវសាធារណៈបំពុលបរិស្ថានបង្ករខ្លិនស្អុយគួរឱ្យខ្ពើមនោះ  មន្រ្តីក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់ ថាបញ្ហាទឹកកខ្វក់ហូរលើផ្លូវ សាធារណៈទីតាំងខាងលើនេះត្រូវតែដោះស្រាយជាបន្ទាន់ហើយមិនទុកឲ្យនៅបំពុល បរិស្ថានបែបនេះបន្តទៀតទេ។

លោក ជួប សីហាប្រធានការិយាល័យសណ្តាប់ធ្នាប់ក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៣ ខណៈលោក ដឹកនាំក្រុមការងារ មន្រ្តីរដ្ឋបាលក្រុងព្រះសីហនុសហការ ជាមួយមន្រ្តី ជំនាញ មន្ទីរ បរិស្ថានខេត្តចុះ ពិនិត្យជាក់ស្តែង ទីតាំងទឹកកខ្វក់ខាងលើ លោក បានបញ្ជាក់ថាបញ្ហារទឹកកខ្វក់នេះមិនអាច ទុកឲ្យនៅបែបនេះ ទៀត បានទេព្រោះវា ពិតជាបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អនាម័យបរិស្ថាន និង សោភ័ណ្ឌភាពក្រុង ដូចនេះ ដោយមានការ អនុញ្ញាត្តិផ្ទាល់ពី លោក ស កក្កដា អភិនៃគណៈអភិបាលក្រុង ព្រះសីហនុក្រុមការងារ បានសម្រេច ដាក់គ្រឿងចក្រ កាយនៅល្ងាចថ្ងៃទី២៥នេះតែម្តង។ ដោយបឋមក្រុមការងារ នឹងកោះហៅ ម្ចាស់ ផ្ទះដែលបានបង្ហូរទឹកកង្វក់មក ធ្វើកិច្ចសន្យា  និងតម្រូវអោយភ្ជាប់បណ្តាញលូទឹកស្អុយ នឹងរៀបប្រព័ន្ឋលូថ្មី ចូលទៅប្រព័ន្ឋលូ មេ។

ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋរស់នៅចំណុចខាងលើ ដែលបានរងផលប៉ះពាល់កន្លងមក បាន សម្តែង អារម្មណ៍ សប្បាយ រីករាយយ៉ាងខ្លាំងចំពោះអាជ្ញាធរក្រុងព្រះសីហ​នុដែលបានចុះមកដោះស្រាយភ្លាមៗ ក្រោយមានការស្នើរសុំ ពិព្រោះទឹក សំអុយនេះត្រូវ បាន គេបង្ហូរ ដាក់ផ្លូវ សាធារណបែបនេះអស់រយៈជិត ០៣ឆ្នាំ កន្លងមកហើយ។  សង្ឃឹមថាទឹក សំអុយ លែងមានវត្តមាននៅមុខផ្ទះពួកគាត់ទៀតហើយចាប់ពីថ្ងៃនេះ តទៅ៕

នាគសមុទ្រ