ខេត្តព្រះសីហនុ៖មន្ទីរសាធារណៈការ នឹងដឹកជញ្ជូន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុពីតពាក់ព័ន្ធការរៀបចំអនុក្រឹត្យ ស្តីពីការដឹកជញ្ជូនសាធារណៈ រួមទាំងចំណតយានយន្ត ។
លោក នុត លីអនុប្រធានសាធារណៈការ និងដឹជញ្ជូនខេត្តព្រះសីហនុ បានបញ្ជាក់ថា គោលបំណង នៃអង្គ សិក្ខាសិលានេះ ការ រៀបចំចំណតយានយន្តក្រុង ដើម្បីថ្ងៃក្រោយយើងនឹងទទួលនូវអត្ថប្រយោជន៍ ជាចាំបាច់ ជួយកាត់បន្ថយការ កកស្ទះចរាចរណ៍ នៅក្នុងក្រុងព្រះសីហនុ ពីព្រោះបច្ចុប្បន្នខេត្តព្រះសីហនុខ្វះ ចំណត រថយន្ត ធ្វើឲ្យការចតពាស វាលពាសកាលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់និងអាចបង្កគ្រោះ ថ្នាក់ចរាចរណ៍ ផ្សេងៗជាយថាហេតុដែលមិនអាចដឹងមុន។ សិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្តមាន សារៈសំខាន់ ណាស់ ក្នុងការ ស្វែងរកធាតុចូលពាក់ព័ន្ធ នឹងការរៀបចំអនុក្រឹត្យ ស្តីពីការដឹកជញ្ជូនសាធារណៈ រួមទាំងចំណតយាន យន្តនៅខេត្តព្រះសីហនុ។
លោក តូច សុថារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក៏បានបញ្ជាក់ងដែរថាវិស័យ ដឹក ជញ្ជូនជាផ្នែកមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងនយោបាយរាជរដ្ឋាភិបាលក្រោមការ ដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ឥតឈប់ឈរ ហើយស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសមិទ្ធិផលថ្មីៗជាច្រើនដូចជា៖ហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗនៅ តាមបណ្តាខេត្តនីមួយៗ ជាពិសេសក្នុងខេត្តព្រះសីហនុ ដោយមានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ និងបណ្តាខេត្តព្រះសីហនុផ្លូវក្រវ៉ាត់ក្រុងនិងផ្លូវជាតិសំខាន់ៗតភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចក្រៅពីសមិទ្ធិផលទាំងនេះរាជរដ្ឋាភិបាលបាន នឹងកំពុងសិក្សារៀបចំនីតិវិធីសម្រាប់អនុវត្តគម្រោងថ្មីបន្ថែមទៀត ដោយក្នុងនោះរួមមាន៖គម្រោងព្រែកជីកហ្វូណនដែកជោ ,គម្រោងផ្លូវល្បឿនលឿន ២ខ្សែរបន្ថែមទៀត ,គម្រោងស្ពានឆ្លងទន្លេបាសាក់ ,គម្រោងរថភ្លើងល្បឿនលឿន ,គម្រោងរថភ្លើងលើអាកាស និងគម្រោង E-Bus ខេត្តសៀមរាប រួមទាំងគម្រោង ដឹកជញ្ជូនសាធារណៈរថយន្តក្រុងខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដោយក្នុងនោះទន្លេសាបដឹកទំនិញ និងអ្នកដំណើរ(AGT)រថភ្លើង Monorail និងរថភ្លើងក្រោមដីសមិទ្ធិផលទាំងនេះគឺនៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ លោក តូច សុថារិទ្ធ អគ្គនាយករង បានបញ្ជាក់បន្ថែមថាសិក្ខាសាលានាថ្ងៃ នេះផ្ដោត សំខាន់ទៅលើការផ្សព្វផ្សាយគឺជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់វិស័យដឹកជញ្ជូននៅព្រះរាជាណាចក្រកម្ពុជា ហើយបទដ្ឋានគតិយុត្តដែលបានអនុម័តរួច និងស្វែងរកធាតុចូលបន្ថែមដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យថ្មី ស្តីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត ដោយក្នុងនោះគឺមានចំណុចសំខាន់ៗចំនួន ២៖ទី១.ដឹក ជញ្ជូនសាធារណៈដែលយើងអាចឱ្យនិយមន័យបានថាជាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរតាមរយៈមធ្យោបាយផ្សេងៗរួមមាន រថយន្តក្រុង និងរថភ្លើង ដើម្បីសម្រួលដល់ការបម្លាស់ទីរបស់ប្រជាពលរដ្ឋ។
ទី២.លើសពីនេះការប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនសាធារណៈ ផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ផ្តល់សុវត្ថិភាព និងផាសុកភាពដល់អ្នកដំណើរ សន្សំសំចៃពេលវេលា និងថវិកា ហើយបានកាត់បន្ថយ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ទនៈ រួមទាំងកាត់បន្ថយឧស្ម័នពុលក្នុងបរិស្ថានជួយសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ល។.៕
នាគសមុទ្រ