ជនសង្ស័យចំនួន១៥នាក់(ស្រី០២)ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីឆក់មានស្ថានទម្ងន់ទោសនៅក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖លោកវរសេនីយ៍ត្រីអ៊ុកពិសិដ្ឋមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុបានបញ្ចាក់ប្រាប់ឲ្យដឹងថា ក្រោមការអនុញ្ញាតបញ្ជាផ្ទាល់ពី លោកឧត្តមសេនីត្រីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធ ហត្ថ ខេត្តព្រះសីហនុចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងកង រាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ទោ សួ ស៊ន អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាប បទល្មើស សហការជាមួយកម្លាំងមូលដ្ឋាន រាជអាវុធហ្ថត ក្រុងព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ និងមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលា ដំបូងខេត្តព្រះសីហនុ បានបង្ក្រាបក្រុមចោរឆក់យ៉ាងសកម្មនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់(ស្រី០២) និងចាប់យកវត្ថុតាងដែលជាមធ្យោបាយក្នុងការប្រព្រឹត្ត បទល្មើសម៉ូតូចំនួន០៧គ្រឿងរួមមានជនសង្ស័យ។

ជនសង្ស័យ៖ទី០១/.ឈ្មោះ សុខ រ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ស្រុកទឹកឈូ ខេត្តកំពត និងមានទីលំនៅមិនពិតប្រាកដ។ ទី២/. ឈ្មោះ ភីន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខ របរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី៣/. ឈ្មោះ រ័ត្ន សុខ ទីនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅសង្កាត់ស្វាយប៉ាក ខណ្ឌព្រែកព្នៅ រាជ ធានីភ្នំ ពេញ។ ទី៤/. ឈ្មោះ ផា លីន ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាបុគ្គលិកធ្វើនំខេក មានទី លំនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទី៥/. ឈ្មោះ គង់ លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ មានមុខ របរជាសន្តិសុខ មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ទី៦/. ឈ្មោះ ស៊ឹម ស៊ីតា ភេទប្រុស អាយុ២៥ឆ្នាំ មានមុខ របរមិនពិតប្រាកដ មានទីលំនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ទី៧/. ឈ្មោះ រី អ៊ីហ៉្សា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ទី៨/. ឈ្មោះ លាវ សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរជាជាងភ្លើង ស្នាក់នៅបន្ទប់ជួលខាងលើ។ ទី៩/. ឈ្មោះ រ័ត្ន សុភា ហៅណាក់ ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាអ្នកដឹកជញ្ជូនម្ហូបអាហារ ស្នាក់នៅបន្ទប់ជួលខាងលើ។ ១០/. ឈ្មោះ ហេង ចាន់មករា ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរជាអ្នកដឹកជញ្ជូនម្ហូបអាហារ ស្នាក់នៅបន្ទប់ជួលខាងលើ។ ទី១១/. ឈ្មោះ លៀក គីមសាយ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សសាលា ស្នាក់នៅបន្ទប់ជួលខាងលើ។ ទី១២/. ឈ្មោះ តាំង តារាទីទី ភេទប្រុស អាយុ១៤ឆ្នាំ សិស្សសាលា ស្នាក់នៅបន្ទប់ជួលខាងលើ។ ទី១៣/. ឈ្មោះ មាឃ ស្រីមុី ភេទស្រី អាយុ២២ឆ្នាំ មុខរបររត់តុ ស្នាក់នៅបន្ទប់ជួលខាងលើ។ ទី១៤/. ឈ្មោះ ស៊ុន គឹមប៊ុនឡូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ(ម្ចាស់បន្ទប់)។ ទី១៥/ ឈ្មោះ ធេណ ស្រីណុច ភេទស្រី អាយុ១៦ឆ្នាំ មុខរបរអ្នកម៉ាស្សា ស្នាក់នៅបន្ទប់ជួលខាងលើ(ម្ចាស់បន្ទប់)។

ជាមួយគ្នានោះ សមត្ថកិច្ចឃាត់បាននូវវត្ថុតាងមួយចំនួនដូចជា៖ ១.ម៉ូតូម៉ាក់ HONDA SCOOPY ផលិតឆ្នាំ២០២៣ ពណ៌ខ្មៅលាយបៃតង គ្មានស្លាកលេខ ចំនួន ០១គ្រឿង។ ២. ម៉ូតូម៉ាក HONDA NEX ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ ១KB-៦៦៩៥។ ៣.ម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១JI-១៥០៧។ ៤.ម៉ូតូម៉ាកNEX ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ១X-៥៤០៨។ ៥.ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១FM-៥៤២៧។ ៦.ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាលេខ ភ្នំពេញ ១JR-៥១៥៤។ ៧.ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១JO-៧០១៧។ ៨.ទូរសព្ទដៃចំនួន១១គ្រឿង។ ៩.នាឡិកាដៃចំនួន០២គ្រឿង។ ១០.លោហៈពណ៌លឿង(ចញ្ជៀន) ចំនួន០១វង់។ ១១.អត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរ ចំនួន០១សន្លឹក។ ១២.បណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹក។ ១៣.សំបុត្របញ្ជាក់កំណើតចំនួន០១ច្បាប់។ ១៤.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។១៥.កញ្ចក់ម៉ូតូចំនួន០២គូរ។ បច្ចុប្បន្នការិយាល័យជំនាញ កំពុង ធ្វើការសាកសួរដើម្បីបន្តនីតិវិធីច្បាប់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ ការតាម ផ្លូវច្បាប់៕

នាគសមុទ្រ