ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រីនាំយកអំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន៣៥០ គ្រួសាររស់នៅភូមិលេខ០៣ក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋ មន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹក ថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញ សំណេះ សំណាល និង នាំយក អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះ រាជា ណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋរស់នៅ ក្នុងក្រុមទី២១ភូមិលេខ០៣ សង្កាត់លេខ ១ក្រុងព្រះសីហនុ (តំបន់អូរដំរី)ចំនួន៣៥០គ្រូសារ។

អំណោយសម្តេចតេជោ ហ៊ុន សែន ដែលនាំយកមកចែកជួនប្រជាពលរដ្ឋនាពេលនេះរួមមាន៖ក្នុងមួយគ្រូសារ ទទួលបានអង្ករ ២៥គីឡូក្រាម .ត្រីខ កំប៉ុង០១យួ .ក្រមា០១និងប្រាក់ចំនួន២ម៉ឺនរៀល។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត លី សាម៉េតបានពាំនាំការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះ រាជា ណាចក្រកម្ពុជានិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជូន ចំពោះ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដោយសម្តេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់ វណ្ណៈពណ៌សម្បុរ ជាតិសាសន៍ឬនិន្នាការនយោបាយនោះឡើយ។

ជាមួយគ្នានេះក្រោយពីស្ដាប់របាយការណ៍របស់តំណាងប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរសង្កាត់បានលើកឡើងអំពីការលំបាករបស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុម២១ភូមិ ៣សង្កាត់លេខ ១ក្រុងព្រះសីហនុដែលបច្ចុប្បន្ន បងប្អូនរស់នៅដោយមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវក៏ប៉ុន្តែផ្ទះសំបែងដីធ្លីមិនទាន់មានប្លង់កម្មសិទ្ធិនៅឡើយនិងមិនមាន ផ្លូវ ភ្លើង និងទឹកស្អាតប្រើប្រាស់។ហើយបងប្អូនបានស្នើសុំដល់សម្ដេចតេជោ ប្រធាន គណបក្ស ប្រជាជនកម្ពុជាតាមរយៈរូបលោកផ្ទាល់លោកនឹងយកសំណើរបស់បងប្អូនប្រជាពលរដ្ឋដើម្បីដាក់ជូនសម្ដេចក្នុងការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅពេលខាងមុខ។

ក្នុងនោះលោកទីប្រឹក្សាក៏បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃខាងមុខឲ្យបានគ្រប់ៗគ្នាគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ១៨ បោះឆ្នោតជូនគណបក្សប្រជាជនគឺបោះឆ្នោតជូនសម្ដេចតេជោហ៊ុនសែន ក្នុងការដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានសុខសន្តិភាពស្ថេរភាពនយោបាយពេញលេញ កាត់បន្ថយ ភាព ក្រីក្រនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យដូចនាពេលបច្ចុប្បន្ននេះ៕

នាគសមុទ្រ