ប្រជ្រៀត​ជាន់​លើ​គ្នា​នៅ​ឥណ្ឌា​ស្លាប់​៣២​នាក់​

0

​យ៉ាងហោចណាស់​ក៏មាន​មនុស្ស​៣២​នាក់​ស្លាប់​នៅក្នុង​សោកនាដកម្ម​ប្រជៀ​ត​ជាន់​លើ​គ្នា​ក្នុង​ពិធីបុណ្យ​របស់​សាសនា Hindu ស្ថិតនៅ​តំបន់​Bihar ប្រទេស​ឥណ្ឌា​។​
​សោកនាដកម្ម​ខាងលើ​កើតឡើង​នៅ​ថ្ងៃទី​៣​ខែតុលា​ស្ថិតនៅ​ទីលាន​Gandhi ក្នុង​ក្រុង​Patna រដ្ឋ​Bihar ប្រទេស​ឥណ្ឌា ក្នុងពេលដែល​ប​សាសនិក​ហិណ្ឌូ​ចូលរួម​ក្នុង​ពិធីបុណ្យ Dussehra​។​គ្រោះថ្នាក់​បណ្តាល​ស្លាប់​៣២​នាក់​និង​២៤​នាក់​រងរបួស​ជា​ទម្ងន់ ភាគច្រើន​ជនរ​ង្គ្រោះ​គឺជា​ស្ត្រី​និង​កុមា​។​images
​មកទលពេលនេះ​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​បណ្តាល​ឲ្យ​មាន​សោកនាដកម្ម​ប្រជ្រៀត​ជានគ្នា នោះឡើយ ។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ហេតុ​ការគ្រោះថ្នាក់​កើតឡើង​នៅលើ​ដងផ្លូវ​តូច​មួយ ក្រោយពេល​ពិធី​ដែល​រៀបចំឡើង​នៅ​កណ្តាលវាល​បានបញ្ចប់ ។ សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ការ​ប្រជ្រៀត​ជាន់​លើ​គ្នា​កើតឡើង​ក្នុងពេលដែល មាន​ពាក្យ​ច​ចាម​អារាម​ថា​ខ្សែភ្លើង​បាន​ដាច់​ធ្លាក់​ចុះមក​ដី​។images (1)
​នេះ​មិនមាន​ជា​លើកទីមួយ​ឡើយ​ដែលមាន​ហេតុ​ការជាន់​លើ​គ្នា​រហូតដល់​ស្លាប់ ក្នុង​ពិធីបុណ្យ ក្នុង​សាសនា​ហិណ្ឌូ​។ កាល​ពិ​ខែស៊ី​ហា​កន្លងមក ក៏មាន​មនុស្ស​១០​នាក់​ស្លាប់ ដោយ​ប្រជ្រៀត​ជាន់​លើ​គ្នា ក្នុង​ពិធីបុណ្យ Somvati Amavasya ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា​។ នៅ​ខែតុលា​ឆ្នាំ​២០១៣ មាន​មនុស្ស​៩១​នាក់​ស្លាប់​ភាគច្រើន​ជា​ស្ត្រី​និង​កុមា​នៅ​ជិត​ព្រះវិហារ Ratangarh រដ្ឋ​Madhya Pradesh៕