0

2​​https://www.youtube.com/watch?v=3UHAaHc_bic
​ស្លាប់​កើនឡើង​ដល់​៦០​នាក់​ដោយ​ការផ្ទុះ​ភ្នុំភ្លើង​នៅ​ជប៉ុន​
​ការផ្ទុះ​ភ្នុំភ្លើង​ទ្រ​ង​ទ្រាយ​ធំ​ជា​ប្រវត្តិសាស្ត្រ​នៅ​ជប៉ុន​បានសម្លាប់​មនុស្ស​ជាច្រើន រហូតមកទល​ពេលនេះ​គេ​បាន​រកឃើញ​សាកសព​ជនរ​ង្គ្រោះ​ជា​បន្តបន្ទាប់​។​
​អាជ្ញាធរ​គូសបញ្ជាក់ថា មនុស្ស​១៦​នាក់ ដែល​ប្រហែល​ជាប់​នៅលើ​ភ្នំភ្លើង​ONTAKE ភាគ​កណ្ដាល​ជប៉ុន​ដែល​ផ្ទុះ​ភ្លាមៗ​នៅតែ​ពុំទាន់​អាច​រកឃើញ​៦​ថ្ងៃក្រោយ ការផ្ទុះ ហើយ​នា​ថ្ងៃទី​៣ តុលា គេ​ពុំ​អាចធ្វើ​ការរុករក​ដោយ​សារ​លក្ខខណ្ឌ​ឧតុនិយម​មិន​អនុគ្រោះ ។ អ្នក​បាត់​ខ្លួន​ទាំងនេះ​បន្ថែម​លើ​ចំនួន​អ្នកស្លាប់​៤៧​នាក់ ដែល​សាកសព​ពួកគេ​រកឃើញ​នាពេល​មុន ហើយ​កំណត់​អត្តសញ្ញាណ ។​
​ជាមួយ​តុល្យការ​នេះដែ​លអាច​ធ្ងន់ធ្ងរ​ថែមទៀត គ្រោះមហន្តរាយ​ភ្នំភ្លើង​ដែល​ផ្ទុះ​ភ្លាមៗ​នេះ​ពិតជា​គ្រោះមហន្តរាយ ប្រភេទ​នោះ​យ៉ាង​អាក្រក់​បំផុត​នៅ​ជប៉ុន​តាំងពី​បញ្ចប់​សង្គ្រាមលោកលើកទី ២​មក ។ មនុស្ស​ដែល​បាត់​ខ្លួន​ទាំង​១៦​នាក់​នេះ​ត្រូវបាន​កំណត់​ដឹង​អត្តសញ្ញាណ ហើយ តែ​ពុំ​ចេញផ្សាយ​ជា​សាធារណៈ ៕