ក្លិបតោខៀវ Chelsea នៅតែរក្សាតំណែងកំពូលតារាងក្នុងក្របខណ្ឌ Baclay Premier League បន្ទាប់ពីបានប្រកួតក្នុងផ្ទះយកឈ្នះកាំភ្លើងធំ Arsenal ដោយលទ្ធផល 2-0 កាលពីយប់ម្សិលមិញនេះ។
ការប្រកួតនៅតង់ទី១ ក្រុមម្ចាស់ផ្ទះ Chelsea អាចរកគ្រាប់បាល់បានមួយគ្រាប់ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Eden Hazard នៅនាទីទី២៧ ។
លុះការប្រកួតចូលដល់តង់ទី២នៅនាទីទី៧៨ ខ្សែប្រយុទ្ធ Diego Costa (ឌីហ្គោ កូស្តា) រកគ្រាប់បាល់បានមួយគ្រាប់ទៀតជួយឲ្យ Chelsea នាំមុខ Arsenal 2-0 ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត។
គួរបញ្ជាក់ថា បច្ចុប្បន្ន Chelsea កំពុងឈរនៅកំពូលតារាង Baclay Premier League ដោយមាន១៩ពិន្ទុនាំមុខក្រុមលេខ២ Manchester City ៥ពិន្ទុ ចំណែក Southampton ឈរនៅលំដាប់ទី៣មាន១៣ពិន្ទុ ៕