Manchester United ប្រកួត​ឈ្នះ Everton 2-1 នៅ​សប្តាហ៍​ទី​៧​ក្នុង​ក្រប ខណ្ឌ Baclay Premier League

0

​ក្លិប​បិសាច​ក្រហម Manchester United បាន​ប្រកួត​ឈ្នះ​ក្លិប​ទូកក្តោង Everton ក្នុង​លទ្ធផល 2-1 សម្រាប់ ការប្រកួត​ក្នុង​ក្របខណ្ឌ Baclay Premier League នៅ​សប្តាហ៍​ទី​៧ ។​
​នេះ​ជា​ជ័យជម្នះ​២​សប្តាហ៍​ជាប់ៗ​គ្នា​របស់លោក Luis Van Gaal បន្ទាប់ពី​លោក​បាន​ដឹកនាំ Manchester United ឲ្យ​ឈ្នះ​ញញួរ​យក្ស West Ham United 2-1 កាលពី​សប្តាហ៍​មុន ។​
​ក្លិប​បិសាច​ក្រហម​បានចាប់ផ្តើម​យ៉ាង​ល្អ​នៅក្នុង​ការប្រកួត​នេះ​ដោយ​អាច​រក​គ្រាប់​បាល់​នាំមុខ​មុន​1-0 នៅ​នាទី ទី​២៧​ដោយ​កីឡាករ អ៊ែន​ជេ​ល ឌី​ម៉ា​រៀ (Angel Di Maria) ។ ការប្រកួត​រៀបនឹង​បញ្ចប់​តង់​ទី​១​ទៅហើយនោះ Everton បានទទួល​កាដូ​បាល់​ប៉េ​ណា​ល់​ទី​១​គ្រាប់​តែ​សំណាង​មិនល្អ​កីឡាករ ឡេ​ថុ​ន ប៊ែ​ន (Leighton Baines)​ស៊ុត​មិន​ចូល ។​
​ប៉ុន្តែ​នៅ​តង់​ទី​២​នាទី​ទី​៥៥ កីឡាករ ស្តេ​វិ​ន ណៃ​ស្មី​ត (Steven Naismith) ជួយ​ឲ្យ Everton តាម​បាន​ស្មើ​វិញ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការប្រកួត​នៅ​នាទី​ទី​៦២ ខ្សែប្រយុទ្ធ រ៉ា​ដា​ម៊ែ​ល ហ្វា​ល់​ខាវ (Radamel Falcao) ស៊ុត​បាន​មួយ​គ្រាប់ ហើយក៏​ជា​គ្រាប់​ជ័យជំនះ​ផងដែរ ជួយ​ឲ្យ Manchester United ឈ្នះ Everton ក្នុង​លទ្ធផល 2-1 ។​
​គួរ​បញ្ជាក់ថា ឆ្លងកាត់​ការប្រកួត​ចំនួន​៧​លើក​មកនេះ Manchester United ឡើងមក​ឈរ​នៅ​លំដាប់​ទី​៤​ដោយមាន​១១​ពិន្ទុ ចំណែក Everton ស្ថិតនៅ​លំដាប់​ទី​១៧​ដោយ​មានតែ​៦​ពិន្ទុ​ប៉ុណ្ណោះ