សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូន គឺនាំមកសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ជាតិយើង

0

ខេត្តកែប៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងប្រព្រឹត្តិនឹងទៅនៅថ្ងៃទី២៣ ខែកក្កដា ២០២៣ខាងមុខនេះ ហើយសន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូន គឺនាំមកនៅសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គម។

នេះជាការលើកឡើងរបស់ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយបងប្អូនពលរដ្ឋជាង២០០គ្រួសារ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ។

ពលរដ្ឋទាំង២០០គ្រួសារ ដែលជួបការលំបាក និងខ្វះខាតទាំងនោះមកពីភូមិចំនួន៥ មានភូមិពងទឹក អំពេង អង្កោល ទួលសាងាំ និងកោះសោម ស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។

ឯកឧត្តម ជិន ប៊ុនស៊ាន ក៏បាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងភូមិទាំង៥ខាងលើ ក៏ដូចជាទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន និងចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ២០២៣ខាងមុខនេះអោយបានគ្រប់ៗគ្នា។

ឯកឧត្តមបានសង្កត់ធ្ងន់ថា សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូន គឺនាំមកនៅសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គម ការកសាងធនធានមនុស្ស ផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ ផ្សារលក់ដូរ ព្រមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រផងដែរ ហេតុនេះហើយ សូមអោយបងប្អូនទាំងអស់ខិតខំបន្តថែរក្សា នៅការអភិវឌ្ឍនេះអោយរីកចំរើនតទៅមុខទៀត។

ឯកឧត្តមអភិបាលខេត្តបន្តថា ដោយសារតែសន្តិភាពទើបយើងទាំងអស់គ្នាមានឱកាសជួបជុំសំណេះសំណាល សួរសុខទុក្ខគ្នាទៅវិញ ទៅមក ជាក់ស្តែងដូចក្នុងពេលនេះគឺយើងទាំងអស់ មានសេរីភាពក្នុងការជជែកគ្នាដោយមិនមានភាពភ័យខ្លាចអ្វីឡើយ នេះក៏ដោយសារតែការដឹកនាំត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានតសូ លះបង់ ហើយរក្សាបាននៅស្ថិរភាព នយោបាយ សន្តិសុខក្នុងសង្គមជាតិទាំងមូល ដូចនេះហើយ សូមបងប្អូនទាំងគ្នាត្រូវរក្សានៅសន្តិភាពនេះអោយបានគង់វង្ស៕ សេង ណារិទ្ធ