បាយៗភ្លើងទាន អតីតសកម្មជនបក្សភ្លេីងទៀនឃុំព្រែកដំបូក​សម្រេចចិត្តទំលាក់ស្លាកគណបក្សភ្លេីងទៀនចេញពីមុខផ្ទះ

0

កំពង់ចាម​:​ អតីតសកម្មជនគណបក្សភ្លេីងទៀន​ ចំនួន៥នាក់​ រស់នៅក្នុងភូមិតាកយ​ ឃុំព្រែកដំបូក​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​ បាននាំគ្នាសម្រេចចិត្តលែងជឿការដឹកនាំរបស់មេដឹកនាំបោកប្រាស​ គឺលោក​ សម​ រង្សី​ ទៀតហេីយ។ ដោយពួកគេនាំគ្នាសម្រចចិត្តដកស្លាកគណបក្សភ្លេីងទៀនពីមុខផ្ទះចោលតែម្តង​ ព្រោះធ្វើឲ្យពួកគាត់មិនទុកចិត្ត និងគ្មានប្រយោជន៍ទៀតឡេីយ។

នៅរសៀល​ ថ្ងៃទី​២១​ ខែមិថុនា​ ឆ្នាំ​២០២៣​ លោក​ស្រី​ ម៉ា​ ធារ៉ា​ អាយុ៤៧ឆ្នាំ​ រួមនឹងបក្សពួកចំនួ​ន ៤នាក់ទៀត​រួមមាន៖​ លោកស្រី​ ខេង​ សុខគង់​ អាយុ៣៦ឆ្នាំ​ លោកស្រី​ ខេង​គឺម សឿន​ អាយុ៤៩ឆ្នាំ​ លោក​ស្រី​ ឃ្លោក​ សំអាត​ អាយុ៦៨ឆ្នាំ​ និងលោក​ យ៉ែម​ ហាក់​ អាយុ៤៩ឆ្នាំ​ រស់នៅក្នុងភូមិតាកយ​ ឃុំព្រែកដំបូក​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​ បានលាលែងពីគណបក្យភ្លេីងទៀន​ រួចចូលរួមជីវភាពនយោបាយជាគណបក្សប្រជាជនកម្ពុជា ។ ដោយពួកគេយល់ថា​ បក្សភ្លេីងទៀនគ្មានការទទួលខុសចំពោះសកម្មជនខ្លួនឯងឡេីយ​ គឺអាងអីរត់ចោលស្រុករហូត​ និងប្រេីប្រាស់នយោបាយបោកប្រាសប្រជាពលរដ្ឋជាច្រេីនឆ្នាំហេីយ។

បច្ចុប្បន្ន​នេះមានគណបក្សប្រជាជនកម្ពុជាទេដែលនាំសុខសន្តិភាព​ និងកសរអភិវឌ្ឍន៍ពិតៗមកជូនពួកគេគ្រប់ពេលវេលាគ្រប់កាលៈទេសៈ​ ដោយមិនទុកចោលនរណាម្នាក់រស់នៅដោយឯកោឡេីយ៕