ខេត្តព្រះសីហនុ៖ ក្នុង នាមរដ្ឋបាលខេត្តសូម ថ្លែងអំណរ គុណ ជាថ្មី ម្តងទៀតដល់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលតែងតែជួយសម្រប សម្រួលក្នុង ការជួយសង្គ្រោះប្រជា ពល រដ្ឋក្នុង ក្រុងកោះរ៉ុងដែលរស់នៅតំបន់ កោះពេលមានជំងឺ នាំមកមន្ទីរ ពេទ្យ ឬការជួយសង្គ្រោះអ្នកនេសាទ ជួបបញ្ហា លើផ្ទៃសមុទ្រជាដើម នាំយកមកកាន់ដីគោក ដែលជាសកម្មភាព មនុស្សធម៍ក្នុងសង្គមជាតិ។
ប្រសាសន៏ថ្លែងអំណរគុណបែបនេះឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើឡើងខណៈ ពេលឯកឧត្តម បានអញ្ជើញចូលរួមជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ មន្ត្រីអគ្គនាយកអគ្គិសនីកម្ពុជាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ រួមមានពីស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លងកាត់កោះម្នាស់ កោះតាទាម ភ្ជាប់មកកោះស្តេច កោះសាមិត កោះអំពិលមកដល់កោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកដល់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី២១ ខែមុថុនា ឆ្នាំ ២០២៣។
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន ក៏បានអញ្ជើញចុះពិនិត្យផងដែរកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុដែលបានកសាងឡើងក្នុងគោលបំណង អបអរសាទរ និងស្វាគមន៍ ដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ទាំងភ្ញៀវ ទេសចរជាតិ និង ភ្ញៀវទេសចរអន្តរជាតិ ដែលមក លេងកំសាន្តក្នុងខេត្តព្រះសីហនុ ។កំពង់ផែទេសចរណ៍ដ៏ ប្រណិត មួយនេះគ្រោងសម្ភោធជាផ្លូវការនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ៕
នាគសមុទ្រ