ភ្នំពេញ: បន្ទាប់ពីមានការចុះផ្សាយ តាមបណ្តាអង្គភាពសារព័ត៌មាន មូយចំនួនពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ ដែលខ្លឹមសារមួយចំនួន បានចោទប្រកាន់ថា លោក ចាប សារ៉ន.ជាឈ្មួញឈើដ៏សំខាន់ ក្នុងការកា់បំផ្លាញព្រៃឈើ នៅក្នុងព្រៃឡង់។
លោក ចាប់ សារ៉ន.កើតទុក្ខមិនសុខចិត្ត បានចេញមុខបំភ្លែថា លោកពុំមានការពាក់ព័ន្ឋ និង បទល្មើសព្រៃឈើឡើយ ហើយការចុះផ្សាយរបស់ អង្គភាពសារព័ត៌មាន.មួយចំនួន ពុំមានមូលដ្ឋានច្បាស់លាស់ ពុំមានការស៊ើបអង្កេត ឲ្យគ្រប់ជ្រុងជ្រោយ ធ្វើឲ្យមានការភាន់ច្រឡំ.ចុះផ្សាយមិនមានការពិត។
លោក ចាប់ សារ៉ន.បានបញ្ជាក់ថា លោកបានឈប់ពាក់ព័ន្ឋ និងការកាប់ព្រៃឈើ ហើយការចុះផ្សាយ របស់អង្គភាពសារព័ត៌មាន. មួយចំនួនបានយករូបចាស់ៗ មកប្រើប្រាស់ ហើយក៏សំណូមពរ ឲ្យមានការកែតំម្រូវឡើងវិញ ព្រោះការចុះផ្សាយដោយមិនមានការពិត បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស់លោក។
លោក ចាប់ សារ៉ន បានបញ្ជាក់ថាលោកបានឈប់ពាក់ព័ន្ឋ ឈប់បម្រើការឲ្យក្រុមហ៊ុន ចាប់តាំងពី ឯកឧត្តម.នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស. និងជាប្រធានគណបញ្ជាការបង្រ្កាបបទល្មើស បញ្ជារឲ្យរូបលោក ដកខ្លួនចេញជាបន្ទាប់ កុំឲ្យមានការពាក់ព័ន្ឋ គឺចាប់តាំងពីពេលនោះ គឺក្នុងអំឡុង ខែ8 ឆ្នាំ2022មកម្លេះ ហើយរហូតមកដល់ពេលនេះ គឺមានអ្នកសារព័ត៌មាន នៅតែយករូបចាស់ៗ មកចុះផ្សាយ ធ្វើឲ្យមហាជនមានការភាន់ច្រឡំ ប៉ះពាល់កិត្តិយស.កេរ្តិ៍ឈ្មោះលោក ក្នុងលក្ខណៈបរិហារកេរ្ត៍
ដូច្នេះ.សំណូមពរឲ្យ អង្គភាពសារព័ត៌មាន.ដែលបានចុះផ្សាយកែតម្រូវជាបន្ទាន់ បើនៅតែបំពាននិងដោយមិនមានការពិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
លិខិតបំភ្លឺខាងក្រោម