លោក ជាវ វិជ្ចាក់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តិនៃសមាគមប្រឹក្សាសុខភាព ជួបសំណេះសំណាលពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋចំនួន២៥២នាក់ក្នុងឃុំកែវផុសស្រុកស្ទឹងហាវ

0

ខេត្តព្រះសីហនុ៖លោក ជាវ វិជ្ចាក់ អភិបាលរងខេត្តព្រះសីហនុ.លោកវេជ្ជបណ្ឌិត ហ៊ាន សុខនាង ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានិងជាប្រធានសមាគមប្រឹក្សាសុខភាពប្រជាជនថ្នាក់កណ្ដាល នាព្រឹក ថ្ងៃទី២៤ខែ មិថុនា ឆ្នាំ២០២៣ បានដឹកនាំ ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃ សមាគមប្រឹក្សាសុខភាព ប្រជាជនសាខាខេត្តព្រះសីហនុចុះជួបសំណេះសំណាលសួរសុខទុកពិនិត្យនិងព្យាបាលជំងឺប្រជាពលរដ្ឋចំនួនប្រមាណ២៥២នាក់មកពីភូមិចំនួន០៣ក្នុងឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ដោយកម្មវិធីនេះបានរៀបចំឡើងក្នុងបរិវេន វត្តឬទ្ធីរតនារាម (វត្តកែវ ផុស)

កម្មវិធីពិនិត្យជំងឺ រូមមាន៖-ជំងឺមាត់ ធ្មេញ-ជំងឺរោគស្តី-ជំងឺគ្រុនផ្តាសាយ-ជំងឺទឹកនោមផ្អែម-ជំងឺក្រពះ ពោះវៀន-ជំងឺលើសសំពាធឈាម-ជំងឺ រោគកុមារ-ជំងឺ ភ្នែក-ជំងឺសើស្បែក (ច្រើនកើតនៅរដូវវស្សា) -ជំងឺ ច្រមុះ ត្រចៀក បំពងក-ជំងឺរលាកសន្លាក់ និងជំងឺផ្សេងៗទៀត។

លោក អនុបណ្ឌិត សៀន ភារម្យ ជាប្រធាន សមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តព្រះសីហនុ បានមានប្រសាសន៏បញ្ជាក់ អំពីសមាសភាព និងឈ្មោះរបស់ថាសមាគម ព្រមទាំងគោលបំណងសំខាន់ៗ  របស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តព្រះសីហនុ។ សមាគមប្រឹក្សា សុខ ភាព ប្រជាជនសាខាខេត្តព្រះសីហនុកន្លងបានចុះធ្វើសកម្មភាពមនុស្សធម៌  ពិនិត្យ និងព្យាបាល ជំងឺទូទៅ ជូនប្រជា ពលរដ្ឋតាមមូលដ្ឋាន ខេត្ត-រាជធានីច្រើនដងរួចមកហើយ តួយ៉ាងដូចជា សកម្មភាពកន្លងមក កាលពីថ្ងៃថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ សមាគមប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន សាខាខេត្តបានធ្វើសកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺទូទៅបឋមលើកទី១នៅទីលានទុកដាក់សំរាមសំណល់រឹងស្ថិតនៅភូមិអូរតាសេកឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ការចុះនោះ ជាលទ្ធផល សមាគមទទួលបានការគាំទ្រពីសំណាក់បងប្អូនកម្មករ កម្មការិនី និងជោគជ័យជាស្ថាពរ។ហើយសំរាប់ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមប្រឹក្សាសុខភាព ប្រជាជន សាខាខេត្តព្រះសីហនុបាន ចុះសួរសុខទុកនិងពិនិត្យជំងឺសិក្សាអំពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិចំនួន០៣ ក្នុងឃុំកែវផុសស្រុកស្ទឹងហាវចំនួន២៥២នាក់ .ប្រុសចំនួន៧៧នាក់.ស្រ្តីចំនួន១៦២នាក់និង កុមារចំនួន១៣នាក់។ ក្នុងនោះក្រមការងារសមាគមប្រឹក្សាសុខភាព   រូមមាន៖ លោក អនុបណ្ឌិត សៀន ភារម្យ-លោកវេជ្ជបណ្ឌិត សួន ហេង-លោកស្រី កែវ សៅរីក៏បាន នាំយកថវិកាមួយចំនួន ប្រគេនព្រះសង្ឃក្នុងវត្ត ឬទ្ធីរតនារាម (វត្តកែវផុស ) ឃុំអូរត្រេះផងដែរ។

លោក ជាវ វិជ្ចាក់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុក ស្ទឹងហាវបានលើកឡើងថា ដោយមើលឃើញនូវសក្តានុពលរីកចំរើន និងមាន ការអភិវឌ្ឍន៍ឆាប់រហ័សរបស់ ស្រុក លោកក៏បានគិតគូរអំពីសុខុមាលភាពទូទៅ របស់បងប្អូនប្រជាជន ដែលពួក គាត់កំពុង ប្រឈម ព្រោះថា រដូវកាលនេះ ជារដូវវស្សា មានភ្លៀងធ្លាក់គ្រប់ទីកន្លែង ដែលជាហតុបង្កឲ្យមានជំងឺ ផ្តាសាយ  ជំងឺគ្រុនឈាមជា ដើម។ល។  ក្នុងនោះដែរ អ្វីដែលជាបំណងរបស់សមាគម ចុះមកទីនេះ គឺដើម្បីចូល រួមផ្សព្វ ផ្សាយអប់រំ បង្ការ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋសហគមន៍នៅក្នុងឃុំកែវផុស។

ជាមួយគ្នានេះលោក ជាវ វិជ្ចាក់ បានថ្លែងអំណរអរគុណ ជូនចំពោះលោកអភិបាលស្រុក លោកអភិ បាលរងស្រុក និងលោកមេឃុំ កែវផុស ព្រមទាំងលោកប្រធានមណ្ឌល និងសហការី ដែលបានចំណាយពេល វេលាដ៏មានតំលៃជួយសម្រប សម្រួលផ្ដល់នូវទីតាំង ធ្វើពិធីនាថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ នាពេល នេះ។ដើម្បីសិក្សាអំពីសុខុ មាល ភាពនិងពិនិត្យជំងឺទូទៅជួនបងប្អូនប្រជាជនក្នុងឃុំកែវផុស។ សូមជួនពរថ្នាក់ ដឹកនាំ ស្រុក ឃុំ និងមណ្ឌលសុខភាពកែវផុសសូមទទួលបាននូវសុខភាពល្អ ការងារជោគជ័យ គ្រប់ភារកិច្ច៕

នាគសមុទ្រ