ព្រៃលិចទឹកនៅក្នុងតំបន់៣ ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន រងការលួចឈួសឆាយរានទន្រ្ទាន់ពីជនឆ្លៀតឪកាស

0

កំពង់ធំ សកម្មភាពសឆាយរានទន្រ្ទានដីព្រៃលិចទឹកនៅតំបន់ហាមឃាត់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅតែជាចំណុចក្ដៅគគុក បើទោះថ្មីៗនេះប្រមុខរាជរដ្ឋាភិបាល លោកបានប្រកាសចាត់វិធានការមិនយោគយល់មុនការបោះឆ្នោត ចំពោះបុគ្គលសុីវិល មន្ត្រីរាជការ សុីប្រាក់ខែរដ្ឋណា ដែលពាក់ព័ន្ធនិងដីធ្លីនេះ យ៉ាងណាក៍ដោយក៍ពួកជនដៃដល់នៅតែធ្វើសកម្មភាពផ្កឺនមិនញញឺតបន្តិចឡើយ។

ជាក់ស្ដែងដីនៅតំបន់អាងស្នែងក្របី ចំណុចក្រពើគោះ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំពង់ស្វាយ ជាប់ព្រំប្រទល់ ដីតំបន់៣ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានជនឆ្លៀតឪកាសវៃព្រៃពង្រាប់ដីរាប់សិបហិចតាដោយគ្មានញញឺត។
ទាក់ទងសកម្មភាពខាងលើនេះយោងព័ត៌មានពីអ្នកអាស្រ័យនៅជាប់ដីទីនោះ បានសុំមិនឲ្យបញ្ចេញមុខ និងឈ្មោះ បានបង្ហើបឲ្យដឹងថា ដីតំបន់នេះមិនធ្លាប់អាស្រ័យផលពីមុនមកទេ ព្រោះដីតំបន់នេះគេហាមឃាត់ទុកសំរាប់ត្រីពងកូន ប៉ុន្តែបែជាថ្មីៗនេះគេឃើញឈ្មោះ សែ សុងហេង រស់នៅភូមិម្នាវ សង្កាតស្រយ៉ូវ ក្រុងស្ទឹងសែន ដែលអះអាងថាជាម្ចាស់ដី ចេញចូលមកមើលអាត្រាក់វៃដីស្ទើរាល់ថ្ងៃ តែពួកគាត់មិនដឹងថា អ្នកនៅពីក្រោយ និងបើកដៃឲ្យមានការឈួសឆាយដីរាប់ហិចតានៅតំបន់នេះជាអ្នកណា នោះឡើយ ។
ពាក់ព័ន្ធការលើកឡើងនេះ
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងខ្លីថា ដីតំបន់នេះត្រូវបានឆ្វៀលចេញហើយ ។
ដោយឡែកឯកឧត្តម សុខ ហៃ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦.០៦.២០២៣នេះ លោកបានដឹកនាំកំលាំងជំនាញចុះទៅពិនិត្យមើលជាក់ស្ដែង និងបានវាស់វែង បោះបង្គោលកំណត់ក្នុងឆ្វៀងនិងក្រៅឆ្វៀលហើយ ព្រមទាំងបានដកហូតយកដីក្រៅតំបន់ឆ្លៀលរក្សាទុក ។ លោកបានបញ្ជាក់ថា ម្ចាស់ដីឈ្មោះ សែ សុងហេង ក៍បានតឹងសសៃករ គំរាមប្ដឹងលោកផងដែរ ហើយករណីលោកអាចនិងកសាងសំណុំរឿងបញ្ជូន ។
មហាជនសំដែងការត្រេកអរទៅនិងចំណាត់ការឆ្លើយតបជាក់ស្ដែងភ្លាមៗរបស់រដ្ឋបាលខេត្តកំពង់ធំ និងមានចំណាត់ការចំពោះខិលខួច ៕