គោគួរប៉ានចំនួន៨៧ក្បាលនិងពពែចំនួន១៣ក្បាលសម្រាប់ចែកជួនសាសនិកខ្មែរឥស្លាមក្នុងពីធីបុណ្យ រ៉យ៉ាល់ហាជីឆ្នាំ២០២៣

0

ខេត្តព្រះសីហនុ៖លោក  ស៊ូម  សារឿន   អនុរដ្ឋលេខាធិការ ក្រសួង មុខងារសាធារណះ  និងជា ប្រធានសមាគម រាជសីហ៍  និងលោក ឡា ឡៃ ទីប្រឹក្សា គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា និងជារដ្ឋលេខាធិការក្រសួង ធម្មការនិងសាសនាបាន បញ្ជាក់ថាសាសនិកខ្មែរឥស្លាមបានប្រារព្ធពិធីចែកគោគួរប៉ាន  ចំនួន៨៧ក្បាលនិងពពែ ចំនួន១៣ក្បាល សម្រាប់ បុណ្យ រ៉យ៉ាល់ហាជី  នៅថ្ងៃទី ២៩  ខែមិថុនា  ឆ្នាំ ២០២៣នាពេលខាងមុខនេះ។ក្នុងពិធី នោះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក អ៊ី ធារិនអភិបាលស្រុកព្រៃនប់ លោកមេឃុំ  មេភូមិ  និង  គណៈអ៊ីម៉ាំម៉ាស្ជិតចំនួន១១ភូមិ ។

ពិធីបុណ្យសាសនារ៉យ៉ាល់ហាជី នេះនៅទូទាំងពិភពលោកមួយឆ្នាំគេប្រារព្ធធ្វើម្ដង ហើយពិធីនេះ គឺប្រារព្វធ្វើនៅថ្ងៃស្រាយបួសថ្ងៃទី២៩ខែមិថុនាដែលបានចែកសាច់គោជូនទៅដល់គ្រួសារបងប្អូនខ្មែរឥស្លាម ណាមានជីវភាពទីទាល់ក្រជួបការលំបាកនៅក្នុងខេត្តព្រះសីហនុ។

លោក  ស៊ូម  សារឿន បានបន្តទៀតថាក្នុងគណៈអ៊ីម៉ាំម៉ាស្ជិតនីមួយៗ  ទទួល បានគោ ចំនួន៣ក្បាល  សម្រាប់ ម៉ាស្ជិត  ។ ចែក ជូនអនុសាខា សមាគម រាជសីហ៍ សាខាខេត្តព្រះសីហនុ  ៦អនុសាខា  ដោយអនុ សាខានិមួយៗ  ទទួល បានគោចំនួន១ក្បាល  ។ហើយ មួយចំណែកសម្រាប់ ទួនៗ  និងសិស្សានុសិស្សសាលា ឌីរ៉ូលម៉ូសតាសហ្វា  និងមួយ ចំណែកទៀត  ចែកជូនសាលាតាស់ហ្វីសហាជីអាប់ឌុលរ៉ស់ម៉ាន ។ សរុប គោ  និងពពែ  ទាំងអស់ មានចំនួន  ១០០ក្បាល  អស់ទឹកប្រាក់ ៤៥៤៥០ ដុល្លា(បួនម៉ឺនប្រាំពាន់បួនរយហាស៊ិប)។

ក្នុងឱកាសនោះលោកអនុរដ្ឋលេខាធិការក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋបងប្អូនខ្មែរឥស្លាមទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗ គ្នាដើម្បីជ្រើសរើស ថ្នាក់ដឹកនាំដែលខ្លួនពេញចិត្តដើម្បីប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនដូចនៅពេលបច្ចុប្បន្ន៕

នាគសមុទ្រ