(កំពង់ធំ)÷ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍មតិសំណេះសំណាល គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ លោក ឡង គីសឹង ប្រធានគណៈកម្មាធិការគណបក្សសុកសន្ទុក ក្រុមការងារចុះជួយស្រុកសន្ទុក លោក លោកស្រី ក្រុមការងារចុះជួយឃុំ និងសមាជិក សមាជិកាជាច្រើនយ៉ាងច្រើនកុះករ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សមូលដា្ឋនក្នុងឃុំទាំង១០ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
លោក ឡង គីសឹង ប្រធានគណៈកម្មាធិការគណបក្សស្រុកសន្ទុក បានលើកឡើងពីសកម្មភាពមួយចំនួន បានរៀបចំបង្កើតក្រុមវេនយាមប្រចាំការជារៀងរាល់
ថ្ងៃ២៤ម៉ោង ដោយមានថ្នាក់ដឹកនាំក្នុងជួរគណៈអភិបាល ដឹកនាំប្រចាំបញ្ហារាល់ថ្ងៃ ដើម្បីក្តាប់នូវសភាពការនានា ដែលកើតមាននៅមូលដ្ឋាន ទាំងការងារចាត់តាំង, សតិអារម្មណ៍ និងនយោបាយ ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនានា។ រួមគ្នាដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋទាំងមុនពេលបោះឆ្នោត, ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ត្រៀមលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ក្នុងការទទួលបទបញ្ជានានាពីថ្នាក់ដឹកនាំ សម្រាប់អនុវត្តនៅពេលមានបញ្ហាណាមួយកើតឡើង ជាយថាហេតុ។
ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជាកត្តាកំណត់នៃជ័យជម្នះ ជាកត្តាខាងក្រៅគ្រាន់តែជះឥទ្ធិពលប៉ុណ្ណោះ ក្នុងន័យនេះ ប្រជាជាតិមួយដែលមាន ឯកភាពជាតិ ប្ដូរផ្ដាច់ការពារឯករាជ្យ សេរីភាព មិនអាចត្រូវអនុភាពខាងក្រៅណាធ្វើឱ្យ បរាជ័យបានឡើយ ។ ដូច្នេះ យើងត្រូវរួមគ្នាថែរក្សារាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិ ឱ្យបានគង់វង្ស និងរឹងមាំឡើងនៅគ្រប់កាលៈទេសៈ មិនឱ្យជនណា ឬអនុភាពណាមកបំផ្លាញសកម្មភាពពួកប្រឆាំង ដែលប្រកាន់នយោបាយជ្រុលនិយម នៅតែបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដោយពួកគាត់នៅតែបន្តរិះរកគ្រប់វិធី បីយកឈ្នះគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ជា ចាន់តូ បានក្រើនរំលឹក ដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំទាំងអស់ត្រូវ៖ បន្តកសាងកម្លាំង និងពង្រឹងសាមគ្គីផ្ទៃក្នុងតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ បន្តកសាងធនធានមនុស្ស ប្រកបដោយចំណេះដឹង និងគុណធម៌ ពិសេសយុវជនជាអ្នកបន្តវេនជំនាន់ក្រោយ។ បន្តរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម ដើម្បីលើក កម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋផង និងបម្រើដល់សកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ជា ចាន់តូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត មានរូបទេវតាបាច់ផ្កា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។