កំពង់ចាម: អតីតសកម្មជនបក្សភ្លេីងទៀន ឃុំទ្រាន នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននាំសម្រេចចិត្តឈប់គាំទ្រ និងអស់ជំនឿលេីការដឹកនាំមេបក្សភ្លេីងទៀនទៀតហេីយ។
លោកស្រី ម៉ន ឡុង និងកូនចៅ៦នាក់ទៀតរស់នៅភូមិប៉ែន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននាំគ្នាសម្រេចចិត្តទម្លាក់ស្លាកមុខផ្ទះចោលចាប់ពីពេលនេះតទៅ ដោយពួកគេអស់ជំនឿជឿលេីការដឹកនាំរបស់ លោក សម រង្សី ទៀត ព្រោះមេបក្សរូបនេះមិនដែលជួយគិតគូរសុខទុក្ខប្រជាជនឡេីយ និងប្រេីប្រាស់ក្បិចកល់បោកប្រាសញុះញ៉ុងឲ្យបរទេសស្អប់ខ្មែរ មិនចេះផ្តល់ប្រយោជន៍ដល់ប្រទេសជាតិឡេីយ។ ដូច្នោះ នៅល្ងាចថ្ងៃទី២៧ ខែមិថុនានេះ គ្រួសារលោកស្រី ម៉ន ឡុង ទាំងអស់ស្ម័គ្រចិត្តចូលរួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញដោយមេីលឃេីញការអភិវឌ្ឍន៍ពិតៗ មិនបោកកុហកពលរដ្ឋខ្មែរឡេីយ។
បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតែងតែគិតគូរ និងលេីកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ថែមទាំងកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រេីនជឿនលឿនផងដែរ៕