​បរិមាណ​នៃ​ការនាំចេញ​អង្ករ​របស់​ថៃ​កើនឡើង​ជិត​60%

0

​សមាគម​អ្នក​នាំចេញ​អង្ករ​របស់​ថៃ​ឱ្យដឹងថា ការនាំចេញ​អង្ករ​នៅក្នុង​អំឡុងពេល​៨​ខែ​ដើម​ឆ្នាំនេះ បាន​កើនឡើង​ជិត​៦០% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ឬ​ស្មើនឹង​បរិមាណ​៦,៥៩​លាន​តោន នេះ​ដោយសារតែ​តម្រូវការ​ខ្លាំង​ក្នុង​ទីផ្សារ​ជាច្រើន គួបផ្សំ​នឹង​ការផ្គត់ផ្គង់​ខ្ពស់​ពី​ឃ្លាំង​ស្តុក​របស់​រដ្ឋាភិបាល ។​
​តាម​តួលេខ​សមាគម​បង្ហាញថា តម្លៃ​ទឹកប្រាក់​នៃ​ការនាំចេញ​អង្ករ​របស់​ប្រទេស​ថៃ បាន​កើនឡើង​២២,៤% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ផងដែរ ឬ​ស្មើនឹង​៣,២៤​ពាន់​លាន​ដុល្លារ ។ លោក Charoen Laothamtas ប្រធាន​សមាគម​លើកឡើងថា តម្រូវការ​ហក់​ឡើង​យ៉ាង​សន្ធឹកសន្ធាប់​ចាប់តាំងពី​ខែកក្កដា​កន្លងទៅនេះ ពិសេស​អង្ករ​នៅក្នុង​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន ។​download (2)
​នៅក្នុង​រយៈពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៣ ប្រទេស​ថៃ​នាំ​អង្ករ​ចេញ​បានត្រឹមតែ​៤,១៤​លាន​តោន​បុ​៉​ណ្ណោះ​ក្នុងតម្លៃ ទឹកប្រាក់​២,៦៥​ពាន់​លាន​ដុល្លារ​។ ចំណែក​ក្នុងអំឡុង​ខែមករា ដល់​ខែសីហា ឆ្នាំ​២០១៤​នេះ ប្រទេស​បេ​ណាំង (​អាហ្វ្រិក​ខាងលិច​) នាំចូល​អង្ករ​ពី​ថៃ​បាន​៨៥២.៥០២​តោន តាម​ពីក្រោយ​ដោយ​នី​ហ្សេ​រី​យ៉ា​៤៧៤.៥៦១​តោន​, ចិន​៤៣២.២២០​តោន​, កូត​ឌី​វ័រ​៣៨៣.៦៦៣​តោន និង​អាហ្វ្រិក​ខាងត្បូង​៣៣៥.៥២៩​តោន ។​download (1)
​ក្នុង​ខែសីហា​បានបង្ហាញ​ឱ្យឃើញ​ពី​បរិមាណ​នៃ​ការ នាំចេញ​អង្ករ​ខ្ពស់បំផុត​ប្រចាំខែ រហូតមក​ទល់នឹង​ពេលនេះ​ដែលមាន​ចំនួន​៩២៥.០២៣​តោន កើន​៣,៥% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ជាមួយគ្នានេះដែរ ការនាំចេញ​អង្ករ​ផ្កាម្លិះ​ក្នុង​ខែសីហា មាន​ចំនួន​១៥២.៨៦៥​តោន កើន​១៥% ពីមួយ​ខែ​ទៅ​មួយខែ ។ ក្នុងនោះ​សហរដ្ឋអាមេរិក​ជា​អ្នក​នាំចូល​អង្ករ​ប្រភេទ​នេះ​ច្រើនជាងគេ បំផុត​ប្រមាណ​ជា​២៧.៥៣១​តោន​តាម​ពីក្រោយ ដោយ​ទីក្រុង​ហុងកុង និង​សិង្ហ​បុរី ។​download
​លោក Charoen បន្ថែមថា តម្លៃ​នាំចេញ​អង្ក​រសក្នុង​ខែកញ្ញា បាន​ឡើងថ្លៃ​ជាង​ខែសីហា ដោយសារតែ​តម្រូវការ​ក្នុងស្រុក​ខ្ពស់​នៅក្នុង​រដូវ​ដែល​ផុត​ការប្រមូល​ផល ។ កាលពី​ថ្ងៃទី​១ តុលា តម្លៃ​អង្ក​រស​៥% ត្រូវ​បានដាក់​តម្លៃ​៤៣៣​ដុល្លារ​ក្នុង​មួយ​តោន ខណៈ​តម្លៃ​អង្ករ​វៀតណាម​៤៤០​ដុល្លារ​ទៅ​៤៥០​ដុល្លារ​, ឥណ្ឌា​៤២០​ដុល្លារ​ទៅ​៤៣០​ដុល្លារ​ក្នុង​មួយ​តោន និង​ប៉ា​គី​ស្ថាន ។ ជាងនេះទៅទៀត សមាគម​បាន​វាយតម្លៃថា ការនាំចេញ​អង្ករ​របស់​ថៃ​ក្នុង​ខែកញ្ញា សម្រេចបាន​៩០​ម៉ឺន​តោន ដោយសារតែ​តម្រូវការ​នៅតែ​ខ្ពស់​ដដែល ៕