ឯកឧត្តមបណ្ឌិត ថោង ខុន .កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ក្នុង ការលើកស្ទួយដល់វិស័យទេសចរណ៍រួមចំណែកជាមួយរាជរដ្ឋាភិបាល

0

ខេត្តព្រះសីហនុ៖មានប្រសាសន៏ក្នុងពីធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៦ខែ កក្កដា ឆ្នាំ ២០២៣​​​ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍​​បានសម្តែង ការគាំទ្រ និងបញ្ជាក់ថាកំពង់ផែទេសចេណ៏ថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់ វិស័យទេស ចរណ៍រួមចំណែកជាមួយរាជរដ្ឋាភិបាលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តខេត្តព្រះសីហនុ កាន់តែច្រើន បន្ថែមទៀត។

ពិធីនេះក៍មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តមលូ គឹមឈុន ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី អីមផតអិចផត ខូអិលធីឌី (G.T.V.C Import Export Co., Ltd.) និងជាប្រធាន សមាគម ភ្នាក់ ងារដឹកជញ្ជូន ទេសចរណ៍ ជលយានខេត្តព្រះសីហនុ រួមទាំង លោក លោកស្រី ប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនជាច្រើនរូប ទៀតផង ដែរ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ដោយមានការជំរុញនិងលើកទឹកចិត្តពីរដ្ឋបាលខេត្ត លើវិស័យទេស ចរណ៍ផ្លូវទឹក និងទទួលបានការអនុញ្ញាតពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែអន្តរជាតិ  ខេត្ត ព្រះ សីហនុ ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD បានទទួលសិទ្ធវិនិយោគពីកំពង់ផែអន្តរជាតិ ក្រុងព្រះ សីហនុ ដែលស្ថិតនៅច្រកទី១ លើផ្ទៃដី ប្រមាណ ២២,០០០ម៉ែត្រការេ និងមានកំពង់ផែដែលអាចចេញ ចូល អូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ។ កំពង់ផែមួយនេះគឺជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ ដែលមានលក្ខណៈសម្បត្តិពេញលេញ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ។

នេះជា ការវិនិយោគដ៏មានតម្លៃមួយនេះ និងធ្វើឱ្យមានភាពល្អប្រសើរឡើងក្នុងការទទួល បដិ សណ្ឋារ កិច្ចភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលបានធ្វើដំណើរមកពីបណ្តាប្រទេសនានាទូទាំងសកលលោក ពីព្រោះថាកំពង់ផែទេសចរណ៍នេះគឺជាផ្នែកមួយដើតួយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុផងដែរ។

ឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការ រៀប ចំកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីធ្វើការផ្លាស់ ប្តូរភ្ញៀវទេសច រមកពី ថៃ និងវៀមណាម និងលំហូរពីបណ្តាប្រទេសដ៏ទៃទៀតឱ្យមានការផ្លាស់ប្តូរទេសចរទៅមកផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមយ៉ាងពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យទេស ចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ដោយត្រូវបានចាត់ទុកថាជា «មាសបៃតង» ដែលបានដើរតួនាទី ជាចន្ទុលគន្លឹះ មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនចំណូលជូនជាតិ ព្រមទាំងការបង្កើតការងារនិងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ហើយកំពង់ផែទេសចរណ៍នេះគឺជាសម្បទា ទេសចរណ៍ ដ៏សំខាន់ មួយ ដែលនឹងផ្តល់នូវភាពងាយស្រួលសន្តិសុខសណ្តាប់ធ្នាប់ល្អជូន ដល់ភ្ញៀវ ទេសចរមកពីគ្រប់ទិសទីដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតឱកាសការងារនិងដើរតួនាទី យ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុនិងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តកាន់តែច្រើនថែម ទៀត។ វិស័យទេសចរណ៍«ទេសចរណ៍វប្បធម៌ និងធម្មជាតិ» ជាវិស័យអាទិភាព មួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សំដៅជំរុញការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងធ្វើឱ្យមានការប្រែប្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ     ពិសេសជំរុញឱ្យមានការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថាកំពង ផែទេសចរណ៍ថ្មីនេះ មិនត្រឹម តែជាសម្បទាទេសចរណ៍ដ៏សំខាន់មួយ ដើរតួនាទី ក្នុងការទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរ ជាតិមកកាន់ កម្ពុជានិយាយជារួម និងមកកាន់ខេត្តព្រះសីហនុ និយាយដោយឡែកឱ្យមក លេងកំសាន្តកាន់តែ ច្រើននិងពន្យាការ ស្នាក់នៅកាន់តែយូរថ្ងៃថែមទៀតផងដែរ។ហើយក៏ជាការចូលរូម ចំណែកជាមួយរដ្ឋាភិបាល​លើវិស័យ ទេសចរណ៍ បម្រើនិងផ្តល់ សេវាប្រកបដោយគុណភាព និងសុវត្ថិភាព, បង្កើតឱកាសការងារជូន ប្រជាពលរដ្ឋផងដែរ៕

នាគសមុទ្រ