​បិទ​វគ្គ​ហ្វឹកហ្វឺន​អន្តរា​គម​ន៌​ពិសេស​វគ្គ​២​និង​៣​នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​លេខ​៥១

0

បន្ទាយមានជ័យ​៖​នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូ​ថ្មើរជើង​លេខ​៥១​ស្ថិតនៅ​ភូមិ​ភ្នំ​ជញ្ជាំង​ឃុំ​ជប់​វ៉ា​រី​ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ​សិក្ខាកាម​ជា​ពលទាហាន​ចំណុះឱ្យ​កងពល​៥១​ចំនួន​៧០​នាក់​បាន​ចូលរួម​ហ្វឹកហ្វឺន​រយ​:​ពេល​១​ខែ​ចាប់ពី​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៤​បានបញ្ចប់​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ទុបស្កាត់​បាតុករ​នៅពេល​មាន​បាតុកម្ម​រយៈពេល​១​ខែ​ដែល​បាន​សិក្សា​កន្លងមក​និង​បើក​វគ្គ​ទី​៣​បន្តទៀត​ចាប់ពី​ថ្ងៃទី​៧​ខែតុលា​២០១៤​។​ពិធី​នេះ​មានការ​ចូលរួម​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សេង ធា​រិ​ន​មេបញ្ជាការរង​ជា​នាយសេនាធិការ​និង​មេបញ្ជាការ មេ​បញ្ជា​រង​វ​រះ​និង​សិក្ខាកាម​ជា​ច្រើ​នាក់​ទៀត​។​លោក​សេង​ធា​រិ​ន​បាន​និយាយថា ក្នុង​ពិធី​ហ្វឹកហ្វឺន​នេះ​មានការ​ហ្វឹកហាត់​អំពី​ជំនាញ​គ្រប់​គ្រង់​បាតុភាព បាតុកម្ម​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​ក៏ដូចជា​នៅក្នុង​ប្រទេស​ដើម្បី​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​និង​មាតុប្រទេស​ផងដែរ​។​image

ថ្ងៃនេះ​សិក្ខាកាម​ទាំងអស់នោះ​បិទ​វគ្គ​បញ្ចប់​កា​សិក្សា​វគ្គ​២​និង​បើក​វគ្គ​៣​បន្ត​នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​លេខ​៥១​ការហ្វឹកហាត់​វគ្គ​អន្តរា​គម​ន៌​ពិសេស​នេះ​ដើម្បី​លើក​កំពស់​និង​សមត្ថភាព​លើ​ការប្រើប្រាស់​ជំនាញ​ពិសេស​លើ​ការប្រើប្រាស់​ខែល ដំបង់​ឱ្យមាន​ស្ថេរភាព​ក្នុងការ​បង្ក្រាប​បាតុករ​។​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​ឲ្យ​ស្ទាត់ជំនាញ​ក្នុងការ​ធ្វើសង្គ្រាម​ដើម្បី​ច្បាំង​តទល់​និង​សត្រូវ​ឈ្លានពាន​ផងដែរ​។image (1)

លោក​សេង​ធា​រិ​ន​បានបញ្ជាក់​បន្តថា​ការហ្វឹកហ្វឺន​ដល់​សិក្ខាកាម​ទ័ព​ចំនួន​៧០​នាក់​គឺមាន​ការឧបត្ថម្ភ​និង​ផ្តល់​ថវិកា​សំរាប់​ហ្វឹកហ្វឺន​នេះ​គឺមាន​ការឧបត្ថម្ភ​ឡើង​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន​យក​ថវិកា​ផ្ទាល់ខ្លួន​របស់​សម្តេច​បា​ន​ជួយឧបត្ថម្ភ​ដល់​សិក្ខាកាម​ទាំង​អស់ហើយ​សម្តេច​ក៏បាន​ជួយឧបត្ថម្ភ​បន្ត​ដល់​សិក្ខាកាម​សំរាប់​ក្នុង​ឆ្នាំ​បន្ត​ទៀតហើយ​ការហ្វឹកហាត់​នេះ​គឺមាន​រៀប​ជា​បន្តទៀត​ជាង​រាងរហូត​ដែល​អាចនិយាយបាន​ដែរ​ថា​លើកដំបូង​ហើយ​ដែល​កងទ័ព​ទូរ​ទាំង​ប្រទេស​មិនទាន់​ឃើញ​មាន​អង្គភាព​ណា​ហ្វឹកហ្វឺន​ជំនាញ​ទប់ទល់​និង​បាតុកម្ម​ម​នេះ​ដូច​កងពលតូច​លេខ​៥១​នេះ​ទេ​។​លោក​ក៏បាន​និយាយ​សង្កត់ធ្ងន់ៗ​ទៅលើ​បណ្តា​អង្គភាព​ឱ្យមើល​ឡើងវិញ​ការងារ​ចិញ្ចឹម​ទ័ព ការងារ​ផ្ទះបាយ​រួម សួន​បន្លែ ចិញ្ចឹមសត្វ អនាម័យ ស្តារ​លាន​ដ្ឋា​ន​កុ​ថែរក្សា​អាវុធ​ដុះខាត់​ឱ្យ​ស្អាត​វិន័យ​សណ្តាប់ធ្នាប់ ឯកសណ្ឋាន​ចៀង​វាង​ពី​គ្រឿងញៀន ល្បែងស៊ីសង​ជាដើម​មាន​ក្នុង​បន្ទាយ​ជាដើម​។​
​លោក​សេង​ធា​រិ​ន​បាន​ថ្លែងអំណរគុណ​មេបញ្ជាកា​.​មេបញ្ជាការរង​.​នាយទាហាន​.​នាយទាហានរង​.​យោធា​ចា​រ្យ​និង​សិក្ខាកាម​ដែល​បាន​យកចិត្តទុកដាក់​រៀនសូត្រ​ជុំនាញ​វិជ្ជាជីវ​:​របស់ខ្លួន​ប្រកបដោយ​វី​រះ​ភាព​អង់អាច​ក្លាហាន ហ៊ាន​បូជាជីវិត​ក្នុង​បុព្វហេតុ​កិច្ចការពារ​ទឹកដី​មាតុប្រទេស​យើង​។​លោក​បាន​ផ្តាំផ្ញើរ ដល់​សិក្ខាកាម​ទាំង​ចំនួន​៧០​ត្រូវ​ប្រកាន់​សាមគ្គី​ផ្ទៃក្នុង​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីល​ធ​ម៏ មាន​កិច្ចសហការ​ស្ថាប័ន​មាន​សមត្ថកិច្ច​.​ផ្តល់​ឪ​កាស​ទាហាន​ក្មេងៗ​គ្រប់គ្រង​ថែរក្សា សម្ភារ​: បរិក្ខា សព្វាវុធ​ត្តូ​វ​យកចិត្តទុកដាក់​ថែ​សុខភាព​ហើយ​ពេលដែល​ចេញទៅ​អង្គភាព​វិញ​អោយ​យក​ជំនាញ​នេះ​ទៅ​បំរើ​ពលរដ្ឋ​ក៏ដូចជា​បំរើ​ប្រទេសជាតិ​ដែរ​គឺ​ដើម្បី​បង្កើន​សមត្ថភាព​ឲ្យ​កងទ័ព​ឱ្យមាន​សមត្ថភាព​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុងការ​ការពារជាតិ​៕