ឯកឧត្តម  សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងភរិយា បាន ដឹកនាំសមាជិក បក្ស ជាង ៥០០ នាក់ ដង្ហែក្បួន បេីកយុទ្ឋនាការឃោសនា បោះឆ្នោត នៅឃុំបន្ទាយស្ទោង 

0

កំពង់ធំ៖  ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុ ប្រធាន ក្រុម ការងារ ចុះ មូលដ្ឋាន ស្រុក ស្ទោង និងជាប្រធានក្រុមការងាររបស់គណបក្ស ចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងភរិយា បាន ដឹកនាំ ក្រុម ការងារ រួម ជាមួយ សមាជិក គណបក្ស ចំនួន ជាង ៥០០ នាក់ រថយន្ដ តូច ធំ ចំនួន៣៣ គ្រឿង និង ម៉ូតូ ចំនួន ១៧៥ គ្រឿង ដង្ហែរ ក្បួន បិទ បញ្ចប់ យុទ្ធនាការ ឃោសនា បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣  នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ     នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម សោម ស៊ុន បានថ្លែងអំណរគុណដ៍ជ្រាល ជ្រៅ ជា ទី បំផុត ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានឃុំ.ភូមិ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតប្រចាំថ្ងៃនៅតាមភូមិនីមួយៗ ក្នុង រយៈពេល ២០ ថ្ងៃ កន្លង មក នេះ ព្រមទាំងបានរៀបចំការដង្ហែក្បួនឃោស នាបោះឆ្នោតធំៗចំនួន៣ លើករួចមកហើយ ដោយទទួលបានជោគជ័យ ព្រម ទាំង មានការចូលរួមគាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា នៅ គ្រប់ មូលដ្ឋាន ។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម សោម ស៊ុន បានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា  ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាព ថែរក្សា បាន សន្តិភាព និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា ព្រមទាំងបាននិងកំពុងដំណើរការអភិវឌ្ឍប្រទេសជាតិយើង ឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្តទៅទៀត។ ដូច្នេះ សូម មេត្តា អញ្ជើញ ទៅ បោះឆ្នោត ជូន គណបក្ស ប្រជាជន កម្ពុជា ដើម្បី ជូន ស ម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន និង ឯក ឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ដែល ជាបេក្ខភាព នាយ ករដ្ឋមន្ត្រី បន្ត វេន និង បន្ត ដឹកនាំ នាវា កម្ពុជា ក្នុង សុខសន្តិភាព និង ការ អភិវឌ្ឍ ន ។

ឯកឧត្តម សោម ស៊ុន និង ភរិយា រួម ជាមួយ ក្រុម ការងារ ចុះ មូលដ្ឋាន ឃុំ បានដឹកនាំដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅតាមដងផ្លូវ ក្នុង ថ្ងៃ បិទ បញ្ចប់ យុទ្ធនាការ ឃោសនា បោះឆ្នោត ដោយ បាន ចេញ ដំណើរ ពី ទីស្នាក់ការ គណបក្ស ឃុំ បន្ទាយ ស្ទោង ឆ្ពោះ ទៅ កាន់ ទីរួម ស្រុក ស្ទោង និងទៅកាន់ទីកន្លែង ប្រមូល ផ្ដុំ នៅ រមណីយដ្ឋាន តំបន់ កែង គោល ស្រុកស្ទោង ដេីម្បី ជួប ជុំសមាជិកបក្ស និង មហាជននៅ គ្រប់ ឃុំ ទាំង អស់ ក្នុង ស្រុក ស្ទោង ដោយត្រូវ ធ្វើ ពិធី បិទ បញ្ចប់ យុទ្ធនាការ ឃោសនា បោះឆ្នោត ក្រោម អធិបតី ភាព ឯកឧត្ដម ថា យ៉ាវ សមាជិក គណៈកម្មាធិការ កណ្ដាល គណបក្ស ប្រជាជន កម្ពុជា ប្រធាន ក្រុម ការងារ ចុះ មូលដ្ឋាន ស្រុក ស្ទោង ខេត្ត កំពង់ធំ ប្រកប ដោយ បរិយាកាស រីករាយ ស្និទ្ធស្នាល និង អធឹកអធម ក្រៃលែង   ៕