ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ២១ ខែ កក្តដា ឆ្នាំ ២០២៣នេះ បានឮសម្រែកជ័យជោៗពេញនៅតាមទីប្រជុំជន តាមផ្លូវជាតិធំៗ បោះឆ្នោតជូនគណៈបក្សប្រជាជននៅលេខរៀងទី១៨ របស់អ្នកដង្ហែឃោសនា បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើស
តាំងតំណាងរាស្ត្រអណត្តិទី៧ ក្នុងខេត្តបន្ទាយមានជ័យយ៉ាងអើងកង ។
ក្រោមអធីបតីភាពរបស់ លោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោកចៅសង្កាត់ទាំង៧ និងសមាជិក សមាជិការបស់គណៈបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋជាង១០.០០០នាក់មកពីក្រុងសិរីសោភ័ណ។
ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រអណត្តិទី៧នេះលោកអ៊ុំរាត្រីបាមានប្រសាសន៍ថា ថ្ងៃទី២១ ខែ កក្តដា ឆ្នាំ ២០២៣នេះ គឺជាថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រអណត្តិទី៧ក្នុងខេត្តបន្ទាយមានជ័យ ក្រុង ស្រុកទាំង៩ ស្រុក ក្រុងនិមួយៗបានចេញឃោសនា ការបោះឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រអណត្តិទី៧តែរៀងៗខ្លួន ដោយឡែកក្រុងសិរីសោភ័ណមានសមាជិក សមាជិការបស់គណៈបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋជាង១០.០០០នាក់បានចូលរួមដង្ហែ។
លោកអ៊ុំរាត្រីបាមានប្រសាសន៍ថាបន្តទៀតថា ក្នុងយុទ្ធនាបិទការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ អណត្តិទី៧ក្នុងខេតបន្ទាយមានជ័យនេះ លោកសង្ឃឹមថាឈ្នះឆ្នោតមួយរយភាគរយ ព្រោះសំអាងថាអ្នកគាំទ្រចូលរួមដង្ហែគណះបក្សប្រជាជននៅព្រឹក ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣នេះមានដល់ក្នុង ស្រុក និងក្រុងនិមួយៗអ្នកចូលរួមដង្ហែដល់ទៅរាប់ម៉ឺនឯណោះ។
លោកអ៊ុំរាត្រីមានប្រសាសន៍បញ្ជាក់ឲ្យដឹងបន្តទៀតថា
យើងទាំងអស់គ្នាដឹងហើយថាគណបក្សប្រជាជនដឹកនាំដោយសម្តេចតេជោហ៊ុនសែន បានដាក់គោលនយោបាយយ៉ាងច្បាស់ដើម្បីប្រែក្លាយតំបន់អតីតសង្គ្រាមទាំងអស់ទៅជាទីផ្សារ និងការអភិវឌ្ឍ ហើយសព្វថ្ងៃនេះ តំបន់អតីតសមរភូមិសង្គ្រាមជាច្រើនបាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍ និងយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ បានកសាងផ្លូវថ្នល់ មន្ទីរពេទ្យ ពិសេសការដាក់ពង្រាយសាលារៀន រោងចក្រ ដល់មូលដ្ឋាន ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់ឱកាស ការងារជូនក្មួយៗបងប្អូនឲ្យបានកាន់តែច្រើន កាន់តែជិត និងកាន់តែងាយស្រួលបន្ថែមទៀតផង។
លោកអ៊ុំរាត្រីបានបញ្ជាក់ឲ្យដឹងទៀតថា ប្រជាពលរដ្ឋនៅតែគាំទ្រគណបក្សប្រជាជនយ៉ាងពេញទំហឹងពីអាណត្តិមួយទៅអាណត្តិព្រោះសំអាងថាជាង៣០ឆ្នាំនេះ សម្តេចតេជោហ៊ុនសែនដឹកនាំប្រទេសមានការរីកចំរើនលើគ្រប់វិស័យគួរឲ្យជឿទុកចិត្តបានហើយបើតាមគោលការណ៌របស់គណបក្សប្រជាជនទៅថ្ងៃមុខមន្ត្រីរាជការទាំងអស់និងធ្វើការតំឡើងប្រាក់ខែជាប្រចាំពី១ខែទៅ១ខែពិសេសធ្វើការបើកប្រាក់ខែក្នុង១អាទិត្យម្តងដើម្បីឲ្យមន្ត្រីរាជការទាំងអស់កាន់តែងាយស្រួលយកប្រាក់ខែទាំងអស់នោះទៅប្រើប្រាស់ប្របាំគ្រួសារតាមសេចក្តីតម្រូវការយ៉ាងប្រសើរទៀតផង។
លោកអ៊ុំរាត្រីបានថ្លែងអំណរគុណនិងដឹងគុណដល់សមាជិក សមាជិកាទាំងអស់នៃមហាគ្រូសារអ្នកបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន គ្រប់ៗអាណត្តិកន្លងមក ។
លោកបញ្ជាក់បន្ថែមទៀតថាប្រជាពលរដ្ឋគ្រប់រូបត្រូវបំពេញកាតព្វកិច្ចទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេៈ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ដូច្នេះប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជានោះត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នាពិសេសបោះជូនគណបក្សប្រជាជនដែលមានលេខរៀងទី១៨ស្រួលចាំ ស្រួលគិត ស្រួលគូសដើម្បីឲ្យមានលទ្ធិប្រជាធិបកេយ្យនៅក្នុងប្រទេសបន្ត។
លោកអ៊ុំរាត្រីបានអំពាវនាវឲ្យអាជ្ញាធរ កងកម្លាំងត្រូវត្រៀមអនុវត្តបទបញ្ជាថ្នាក់លើពោលគឺបង្ការ ទប់ស្កាត់ និងបង្រ្កាប បើកើតមាននូវហេតុការណ៍ ណាមួយបង្កដោយក្រុមណាមួយដែលមានគំនិតប៉ុនប៉ងរារាំងមិនចង់ឲ្យដំណើរការបោះឆ្នោត។ក្នុងនោះលោកបានកោតសរសើរនិងស្នើឲ្យក្រុមការងារចុះជួយ គណបក្សមូលដ្ឋានទាំងអស់ប្រធានគណបក្សគ្រប់ផ្នែក អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ កងកំលាំងប្រដាប់អាវុធយោធានគរបាល កងរាជអាវុធហត្ថ ប្រជាពលរដ្ឋដែលរក្សាបាននូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួមថែរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមទប់ស្កាត់បាននូវការប៉ុនប៉ងធ្វេីបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ពួកអគតិ អមិត្ត នានាមួយចំនួនផងដែរ៕ដោយ៖ឃិន គន្ធា