សកម្មភាពបងប្អូនប្រជាពលរដ្ឋអញ្ជើញចេញមកប្រើប្រាស់សិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅខេត្តកំពង់ធំ

0

កំពង់ធំ ៖ សូមបញ្ជាក់ថា ថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋ អាចបង្ហាញនូវសិទ្ធិរបស់ខ្លួន ក្នុងការប្រើប្រាស់សិទ្ធិក្នុងការ កំណត់វាសនាប្រទេសជាតិ ដោយចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០១៣ ដែលបានរៀបចំដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.បនៅក្នុងខេត្តកំពង់ធំ ក្នុងនោះមានប្រជាពលរដ្ឋបានមកចូលរួមបោះឆ្នោតជាច្រើនកុះករ នៅការិយាល័យ នៅក្នុងខេត្តកំពង់ធំ ។

នៅក្នុងខេត្តកំពង់ធំ នៅតាមបណ្តាការិយាល័យបោះឆ្នោតទាំង ១១៥២ការិយាល័យបោះឆ្នោត មាន៩ ក្រុងស្រុក មាន ៨១ ឃុំ សង្កាត់ មានអ្នកចួលរួមបោះឆ្នោត ៤៥៦,៧០៥ ទូទាំងខេត្ត សកម្មភាពបោះឆ្នោត គឺត្រូវបានមន្ត្រីនៅតាមការិយាល័យនីមួយៗបានពិនិត្យសម្ភារៈឯកសារសម្រាប់បំរើឱ្យការបោះឆ្នោត ដោយមានការចូលរួមពីអ្នក សង្កេតការណ៍មកពីអង្គការសមាគមនានា រួមទាំងសមត្ថកិច្ចការពារសន្តិសុខ បានធ្វើតួនាទីយ៉ាងតឹងរ៉ឹងបំផុត នៅតាមការិយាល័យ ដើម្បីឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មកពិនិត្យបញ្ជីឈ្មោះ និងចូលរួមបោះឆ្នោត និងបានជួយសម្រួលដល់ព្រះសង្ឃ ជនពិការ មនុស្សចាស់ ស្រ្តីមានផ្ទៃពោះនិងស្រ្តីមានកូនតូច ដោយចាប់ផ្តើមពីម៉ោង ៧.០០ ដល់ម៉ោង១៥.០០នាទី ។
ក្នុងទិដ្ឋភាពបោះឆ្នោត នៅការិយាល័យ ៤១៨ កំពង់ធំក្រុងនេះ ដោយវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួមជាមួយនិង ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត និងលោកជំទាវ ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ និងលោកជំទាវ រួមទាំងប្រជាពលរដ្ឋចួលរួមជា ច្រើនកុះករ ក្នុងនោះឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រញ៉ាប់រួសរាន់ នាំយកឯកសារ និងលិខិតមានតំលៃស្មើរ អត្តញ្ញាណប័ណ្ណ អញ្ជើញមកបោះឆ្នោតឲ្យបានទាន់ពេលវេលា កុំឲ្យហួសម៉ោង៣.០០ រសៀលនេះ ដើម្បីចូលរួមកំណត់វាសនាប្រទេសជាតិ បោះឆ្នោតគាំទ្រឲ្យគណបក្សដែលបងប្អូនពេញចិត្តនិងស្រឡាញ់ អាចនិងផ្ញើរវាសនាប្រទេសជាតិ ធ្វើឲ្យប្រទេសជាតិរីកចម្រើនរុងរឿងបន្តទៀត។
មតិចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវសេចក្តីត្រេតអរ ខណៈពួកគាត់បានប្រើប្រាស់សិទ្ធិជាម្ចាស់ប្រទេស និងជាអ្នកកំណត់វាសនា ប្រទេសជាតិ ជាម្ចាស់សំលេងឆ្នោតដ៏មានតំលៃ ដោយយល់ថា ការបោះឆ្នោតថ្ងៃទី២៣ ខែកក្តដា ឆ្នាំ ២០២៣ ដែលបានរៀបចំដោយគ.ជ.ប នេះគឺមានភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងដោយសម្ងាត់ ។