លទ្ធផលក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ទទួលបានសំឡេងច្រើនលើសលុប ដោយគ្រប់គ្រង៣/៣អាសនៈ

0

ខេត្តព្រះសីហនុ៖យោងតាមការបញ្ជាក់ប្រាប់ឲ្យដឹងរបស់មន្រ្តីជាន់ខ្ពស់នៃសាលាខេត្តព្រះសីហនុគណបក្ស ប្រជាជនកម្ពុជាថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពល រដ្ឋ ប្រមាណជាង៨៤ ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជី បោះឆ្នោតដោយ ដំណើរការ បោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ ធ្នាប់ សាធារណៈ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។ ហើយសម្រាប់ គណបក្ស ប្រជាជន កម្ពុជា ខេត្តព្រះសីហនុទទួលបាន សំឡេងច្រើនលើសលុប ដោយអាចនឹងគ្រប់ គ្រងបាន ទាំង៣/៣អាសនៈតែម្តង៕

នាគសមុទ្រ