ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋរស់នៅក្បែរវត្តជោតញាណហៅវត្តលើ នាព្រឹកថ្ងៃទី២៨ខែ កក្កដា ឆ្នាំ ២០២៣ នេះ បានធ្វើសេចក្តីរាយការណ៏ទៅសមត្ថកិច្ចប៉ូលិស ក្រោយពួកគេបានប្រទះកាំភ្លើងខ្លីមួយដើម(មិនស្គាល់ម៉ាក) ក្នុង ព្រៃ ទ្រើងននោង ជាប់និងចេត្រិយ៍ក្បែរជណ្ដើរផ្លូវឡើង វត្តជោតញាណ(ហៅវត្តលើ) ស្ថិតក្នុងសង្កាត់លេខ ០១ក្រុង ព្រះសីហនុ។
ពាក់ព័ន្ធនិងកាំភ្លើងខាងលើនេះត្រូវបានបងប្អូនប្រជាពលរដ្ឋបញ្ជាក់ប្រាប់ឲ្យដឹងថានៅចំណុច ដែល គេប្រទះ ឃើញកាំភ្លើងខ្លី នេះ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៨ខែកក្កដា ពួកគេបានឮសំឡេង ម៉ូតូជិះដេញគ្នា ទៅវិញទៅមកនិងឮសម្លេង ឈ្លោះប្រកែកគ្នាផងដែរ ប៉ុន្តែរក្នុងពេលនោះមិនមានបងប្អូន ប្រជាលរដ្ឋណាម្នាក់ចេញមកមើលនោះទេ។លុះព្រឹកឡើងម៉ោងប្រហែល៩ក៏ស្រាប់តែមានក្មេងម្នាក់ទៅលេងកន្លែងកើតហេតុនោះក៏បានប្រទះឃើញកាំភ្លើងមួយដើមហើយក្មេងនោះក៏បានរើសកាន់យកមកបង្ហាញចាស់ៗបង្ករឲ្យមានភាពភ្ញាក់ក្នុងពេលនោះតែម្តង។ក្រោយកើតហេតុនេះភ្លាមបងប្អូនប្រជាពលរដ្ឋក៏បានធ្វើសេចក្តីរាយការណ៏ទៅសមត្ថកិច្ចប៉ូលិសដើម្បីឲ្យចុះមក ពិនិត្យមើលផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចប៉ូលិសបានធ្វើការពិនិត្យកន្លែងកើតយ៉ាងយ្កចិត្តទុកដាក់និងបាននាំយកកាំភ្លើង នោះទៅ រក្សាទុក ដើម្បីបន្តនិតីវិធីស្រាយជ្រាវស្វែង រកអត្តសញ្ញាណ ម្ចាស់កាំភ្លើង៕នាគសមុទ្រ