​លោក Harry Redknapp អាច​នឹង​ដើរ​ចេញពី​ក្លិប QPR នៅពេល​បញ្ចប់​រដូវ​កាល​

0

​អ្នកចាត់ការ​ក្លិប​កាំ​សៀវ​តែ Queens Park Rangers លោក Harry Redknapp បាន​លើកឡើងថា លោក​អាច​នឹង​ដើរ​ចេញពី​ក្លិប​នៅពេល​បញ្ចប់​រដូវ​កាល​បើសិនជា​ក្លិប​ធ្លាក់​ចេញពី​ក្របខណ្ឌ Premier League ។​

QPR ដែល​បាន​ឡើង​មកពី​ក្របខណ្ឌ Championship កាលពី​រដូវ​កាល​មុន​បច្ចុប្បន្នកំពុង​ស្ថិតនៅ​បាត​តារាង ក្របខណ្ឌ Premier League បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់​ញញួរ​យក្ស West Ham United 2-0 កាលពី​យប់​ថ្ងៃអាទិត្យ ។​
​លោក Redknapp បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នៅ​មិនទាន់​ចង់​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ QPR នៅឡើយ​ទេ លោក​ចាំ​មើលថា​តើ QPR នឹង​បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី​ប៉ុន្មាន ប៉ុន្តែ​បើ​លោក​ដឹកនាំ​ក្លិប​នេះ មិនបាន​ល្អ​ទេ នោះ​លោក​នឹង​ចាកចេញ ។​
​គួរ​បញ្ជាក់ថា Redknapp ត្រូវបានតែងតាំង​ឲ្យ​ក្លាយជា​គ្រូបង្វឹក QPR កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១២ ៕