តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះអបអរលទ្ធផលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះជិត១០០% ,ថវិកាអភិវឌ្ឍន័តំបន់កើនដល់៦លានដុល្លា

0

បន្ទាយមានជ័យ៖ តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ កាលពីសាយ័ន្តកាលនិងរាត្រីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៣ បានរៀបចំពិធីដ៏ឧឡារឹកធំដុំមួយដើម្បីអបអរលទ្ធផលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះជិត១០០% ។ក្នុងនោះ ក៏មានការថ្លែងអំណរគុណដល់ម្ចាស់ឆ្នោត ដល់សប្បុរសជននិងអ្នកពាក់ព័ន្ធដែលបានឧបត្ថម្ភគាំទ្រ អនុវត្តកម្មវិធីនានា ហើយពេលនេះបានឧបត្ថម្ភកម្មវិធីជប់លៀង ការប្រគុំតន្ត្រី ការរាំកំសាន្តនិងអ្នកជួយអភិវឌ្ឍន៍ ។ពិសេសគឺលោកយ៉ាង គឹមហ៊ុយ អាជីវកររស់នៅក្រុងប៉ោយប៉ែត ភរិយានិងសហការីដែលកៀងគរថវិកាប្រមាណ៦លានដុល្លាសរអាហើយក្នុងការអភិវឌ្ឍន៍នៅតំបន់អតីតសង្គ្រាមនិងចម្ការមីននេះ ។

ពិធីនោះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន – សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពនិងអញ្ជើញចូលរួមដោយមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ង ប្រជាពលរដ្ឋនិងសមាជិកគណបក្សចំនួនជាង១.០០០នាក់ ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ-ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណដល់មន្ត្រី អ្នកពាក់ព័ន្ធ និងជាពិសេសអ្នកបោះឆ្នោតយ៉ាងច្រើនលើសលុបដែលបានចេញទៅបោះឆ្នោតតាមឆន្ទ: ឧត្តមគតី មនសិការរបស់ខ្លួនស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ដោយឡែក ក្នុងចំនួននោះ មានអ្នកបោះឆ្នោតយ៉ាងច្រើនបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទូទាំងខេត្ត និងដោយឡែកនៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ នេះផង បាននាំអោយឈ្នះភ្លូកទឹកភ្លូកដី ។
ដែលន័យនេះគឺបងប្អូនបានបោះឆ្នោតជូនបេក្ខភាពនាយករដ្ឋមន្ត្រីគឺសម្តេចតេហ៊ុន សែន ក៏ដូចជាលោកបណ្ឌិតហ៊ុន ម៉ាណែត។

ឯកឧត្ដមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន – សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានសម្ព័ន្ធយុវជនស្រឡាញ់មានប្រសាសនា៍សម្លែងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋនៅតំបន់បឹងជង្រុកតេជោឈ្នះ ឈ្នះ ដែលបាទៅបោះឆ្នោតនៅ៣ការិយាល័យបោះឆ្នោត ដោយក្នុងនោះលទ្ធផលគឺបងប្អូនបោះឆ្នោតផ្តល់សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាស្មុើ ៩៦% ។

ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន ក៏បានថ្លែងអំណរគុណចំពោះបងប្អូនដែលបានបន្តជឿជាក់និងគាំទ្រ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតមកនិងបច្ចុប្បន្នដើម្បីអោយសម្តេចតេជោហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោកបណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតនិងអ្នកតំណាងផ្សេងទៀតដើម្បីបានដឹកនាំ បម្រើបងប្អូន ក៏ដូចជាថែរក្សាសុខសន្តិភាព ស្ថេរភាពនិងជម្រុញការអភិវឌ្ឍន៍កម្ពុជា ក៏ដូចមូលដ្ឋានបន្តទៀត ។

ក៏អរគុណដល់អ្នករៀបចំ ឧបត្ថម្ភកម្មវិធីជួបជុំសំណេះសំណាល និងជប់លៀងនាពេលនេះ ។ទាក់ទិននឹងការអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះ ឈ្នះ លោកយ៉ាងគឹមហ៊ុយ បានបង្ហើបប្រាប់ថ្ងៃទី២៧ខែកក្កដាថា: សម្ភារ: ថវិកាឯកជនដែលកៀងគរទៅចំណាយលើតំបន់នោះកើនដល់ជាង៦លានដុល្លាសរអាហើយ ។

ការអភិវឌ្ឍន៍នៅទីនោះមានពីផ្នែករដ្ឋនិងផ្នែកឯកជនដូចជា : បោសសម្អាតមីន, ពង្រាប រៀបចំក្រឡាចក្រត្រង្គផ្ទៃដី កំណត់តំបន់ដីលំនៅឋាននិងអាស្រ័យផល,ដីបង្កបង្កើនផល, ធ្វើប្លង់មេ ប្លង់រាយ ចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ , បណ្តាញហេដ្ឋារចនាសម្ព័ន្ម មានផ្លូវថ្នល់គ្រួស ដីនិងបេតុង,ស្ពាន លូ ,ប្រព័ន្ធធារាសាស្ត្រ, បណ្តាញបង្គោល ខ្សែអគ្គីសនី, សាលារៀន ប៉ុស្តិ៍សុខភាព ,ស្នាក់ការគណបក្សប្រជាជនកម្ពុជា , ស្នាក់ការភូមិ ,ស្នាក់ការសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ,ស្នាក់ការនគរបាល ,កងរាជអាវុធហត្ថ ,ស្រះទឹក ,អណ្តូងទឹក ,ទីលានកីឡា , តូបលក់ដូរនិងសេវាផ្សេងៗ ,អាសន:តាគង់ យាមសំជាដើម ។

យោងលោកជុំ វណ្ណ: មេភូមិបឹងជង្រុកតេជោឈ្នះឈ្នះ បានប្រាប់ថា: ក្នុងភូមិនេះមានពលរដ្ឋក្នុងបញ្ជីឬម្ចាស់ក្បាលដីចំនួន១.៦០០ប្លាយគ្រួសារ ។
លោកបន្តថា : ក្នុងភូមិនេះ ជាដីធ្លីទ្រព្យសាធារណ:នៃអង្គភាពស្ថាប័នជាច្រើនដូចខាងលើ ។ពោលគឺអ្វីបានប្រែប្រួល អភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំងបន្ទាប់ពីបានដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃនាឆ្នាំ២០២២ តាមអនុសាសន៍សម្តេចតេជោហ៊ុ ន សែន និងដែលដឹកនាំដោយឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនិងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ផ្នែករបស់ខេត្ត ស្រុក ឃុំ ភូមិ ៕ដោយ៖ ឃិន គន្ធា