លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម បានដឹកនាំក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលសត្វខេត្តចុះយុទ្ធនាការចាក់វ៉ាក់សាំងគោក្របីឃុំសំព្រោជ ស្រុកស្ទោង

0

ខេត្តកំពង់ធំ៖   នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក ដល់សត្វគោក្របី នៅស្រុកស្ទោងកំពង់ធំ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បន្តធ្វើយុទ្ធនាការចុះចាក់វ៉ាក់សាំងជំងឺសារទឹក សត្វ គោ ក្របី ដល់ប្រជាពលរដ្ឋ នៅដើមរដូវវស្សាដើម្បីការពារការឆ្លងរីករាលនៅមូលដ្ឋាន។

, លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹកដល់សត្វគោក្របី នៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឱកាសនោះលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលខេត្ត បានអំពាវនាវដល់កសិករដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗបន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំឡើង ការណែនាំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ពង្រឹងកិច្ចសហការឱ្យបានល្អប្រសើរនៅពេលដែលមានសត្វឈឺ ឬងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ សត្វឱ្យបានទាន់ពេលវេលា។ លោកបន្តថា ការចាក់វ៉ាក់សាំងនៅថ្ងៃនេះ ដើម្បីការពារជំងឺសារទឹកដល់ក្របី ចំនួន៣៥០ ក្បាល(គោ២០ក្បាល) និងបានផ្តល់ជូននូវវ៉ាក់សាំងសាទឹក៤.០០០កម្រិត FMD ២.០០០កម្រិត និងថ្នាំព្យាបាលមួយចំនួន ដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ ជូនកសិករក្នុងមូលដ្ឋានរបស់គាត់ ក្នុងករណីជំងឺនោះផ្ទុះឡើងនៅក្នុងសហគមន៍។

ទន្ទឹមនឹងនេះលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលមានសត្វគោក្របី ដើម្បីចង់ដឹងពីជំងឺមួយចំនួន ដែលកំពុងតែរីករាលដាលជាច្រើននៅក្នុងសហគមន៍។ពិសេសត្រូវតែយកចិត្តទុកដាក់បំផុតចំពោះទីកន្លែងរស់នៅរបស់សត្វគោក្របី សម្អាតទ្រង់ជាប្រចាំ ឱ្យទឹកនិងស្មៅស៊ីគ្រប់គ្រាន់ ប្រសិនសង្ស័យថាសត្វគោក្របី មានជំងឺសូមផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ កុំឱ្យជំងឺនោះរីករាលដាលទៅសត្វដទៃទៀត។