ខេត្តកំពង់ធំ៖ បែកធ្លាយបុរសម្នាក់បានស្លាប់បាត់បង់អាយុជីវិត ដោយសារការភ័យស្លន់ស្លោរខ្លាំងរត់ធ្លាក់ទឹក ហើយបានបាត់ខ្លួនជាច្រើនថ្ងៃ រហូតសាកសព ស្អុយអណ្តែតទឹក ទើបមានប្រជាពលរដ្ឋប្រទះឃើញ ព្រមទាំងបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះពិនិត្យសាកសពនៅកន្លែងកើតហេតុ ស្ថិតនៅក្នុងភូមិថ្មី ឃុំសាគ្រាម ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ។
សួមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ មានហេតុការណ៍សមត្ថកិច្ច នៃស្នងការនគរបាលខេត្តកំពង់ធំ ចុះបង្រ្កាបក្រុមអ្នកញៀនថ្នាំ នៅទីតាំងភូមិឃុំខាងលើ បានធ្វើសកម្មភាពដេញចាប់ប្រផាត់ប្រភិង បានធ្វើឲ្យអ្នកញៀនថ្នាំ៥នាក់ត្រូវបានចាប់ខ្លួន ក្រោយមកអ្នកសេពថ្នាំទាំងនេះ ត្រូវបានដោះលែងវិញដោយបានដោះស្រាយតាមនិតិវិធីនៃរបស់សមត្ថកិច្ច ដែលធ្វើឲ្យអ្នកញៀននៅតែមានមិនចេះអស់មិនចេះហើយ ។
ប្រភពពីប្រជាពលរដ្ឋទម្លាយថា ករណីបង្រ្កាបអ្នកសេពគ្រឿងញៀននេះ បានធ្វើឲ្យមានមនុស្សស្លាប់បានកើតឡើង ដែលត្រូវបានគេស្គាល់ថា ជនរងគ្រោះមានឈ្មោះ ធៀង ផា អាយុ២៥ឆ្នាំ ភេទប្រុស មានប្រពន្ឋ រស់នៅក្នុងភូមិឃុំខាងលើ ក្នុងចំណោមអ្នកញៀនថ្នាំដែលត្រូវបានរត់រួចខ្លួន តែត្រូវបានធ្លាកទឹកស្លាប់ កាលពី៥ថ្ងៃមុន ដោយមានសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ធំ ចុះបង្ក្រាបគ្រឿងញៀន និងបានធ្វើសកម្មភាព ដេញចាប់ក្រុមអ្នកសេពគ្រឿងញៀនមានគ្នា ៦ នាក់ តែជនរងគ្រោះបានរត់រួច ក្នុងនោះត្រូវបានប្រភពទម្លាយថា តែក្រុមអ្នកញៀនថ្នាំញៀនទាំងនេះ ត្រូវបានដោះលែងឲ្យមកផ្ទះវិញអស់ហើយ ដោយមានការរំលោះដើម្បីយកមនុស្សមកវិញ។
តែហេតុការណ៍នេះ បុរសម្នាក់ដែលបានរត់រួចខ្លួន បានខំប្រឹងរត់រហូតធ្លាក់ទឹកបឹងអូរអង្គរ ដើម្បីឲ្យរួចផុតពីការតាមចាប់ខ្លួន របស់ក្រុមអ្នកបង្ក្រាបគ្រឿងញៀន តែកម្មអកុសល់ ដោយការភ័យស្លន់ស្លោរ និងការតាមដេញចាប់ រហូតដល់ធ្លាក់ចូលទឹកបោកក្បាលនិងដើមឈើ រហូតដល់ស្លាប់ លុះដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៣ ក្រោយមកត្រូវបានរកសាកសពឃើញ ប៉ុន្តែសាកសពមានភាពហើមស្អុយរលួយមើលស្ទើរពុំយល់។
(នេះជាព័ត៌មានបឋម រង់ចាំព័ត៌មានពិស្ដារ)