គម្រោងសាងសង់ខ្សែរ៉តឆ្លងសមុទ្រខេត្តកែបជិតរួចរាល់ហើយ

0

 

កែប​: ​គម្រោង​វិនិយោគ​សាងសង់​មជ្ឈមណ្ឌល​ក​ម្សាន្ត​ខ្សែ​រ៉ត​ឆ្លង​ស មុទ្រ​ដំបូង​គេ​ ​និង​វែង​ជាងគេ​នៅ​កម្ពុជា​ ​ចាប់ផ្តើម​សាងសង់​ហើយ​នៅ​ខេត្ត​កែប​ ​ដោយ​ខ្សែ​រ៉ត​ភ្ជាប់​បី​កំពូល​ឧទាន​ជាតិ​ខេត្ត​កែប​ ​មក​ទីតាំង​អ តីត​ព្រះរាជដំណាក់​ស្តេច​ ​ដោយ​គ្រោង​ចំណាយ​ទុន​ប្រមាណ​ ​២​លាន​ដុល្លារ​ ឥឡូវសាងសង់បានប្រមាណ 90% ហើយ។

តាម​រយ​:​គម្រោង​នេះ​ ​គេ​រំពឹង​ថា​នឹង​អាច​ទាក់ទាញ​ទេសចរ​ ​មក​សម្រាក​លំហែ​នៅ​ខេត្ត​កែប​ ​ឱ្យបាន​កាន់តែ​ច្រើន​។​

លោក​ ​ហេង​ ​តារា​ ​ម្ចាស់​គម្រោង​វិនិ យោគ​សាងសង់​ ម​ជ្ឈមណ្ឌល​
ក​ម្សាន្ត​ខេត្ត​កែប​ ​បាន​ប្រាប់ឱ្យដឹង​ថា​ ​ដោយ​មើលឃើញ​ អំពី​សក្តានុពល​តំបន់​ទេសចរណ៍​ ខេត្ត​កែប​ ស្រស់​ស្អាត​ ​ហើយ​កែប​នៅ​មិនទាន់​មាន​ល្បែង​ក​ម្សាន្ត​ សម្រាប់​ទេសចរ​ផង​នោះ​ ​លោក​បាន​សម្រេច​ចិត្ត​ បោះ​ទុន​វិយោគ​ បង្កើត​ម​ជ្ឈមណ្ឌល​ក​ម្សាន្ត​ខ្សែ​រ៉ត​ ឆ្លង​សមុទ្រ​ដំបូង​គេ​ ​និង​វែង​ជាងគេ​នៅ​ខេត្ត​កែប។

លោកបានបន្តថា ដើម្បីទាក់ទាញទេសចរ ឱ្យមកស្នាក់នៅខេត្តកែប យ៉ាងហោចមួយយប់ ក្នុងគម្រោងរបស់លោក ត្រូវបង្កើតជាកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀត ឥឡូវនេះយើងសាងសង់បានប៉ុន្មាន 90% ហើយ។

ឯកឧត្តម សោម ពិសិដ្ឋ  អភិបាល ខេត្ត កែប បានប្រសាសន៍ថា រដ្ឋបា លខេត្តបានខិតខំអភិវឌ្ឍខេត្តកែប សម្រេចបានសមទ្ធិផលយ៉ាងច្រើន បើទោះជាស្ថិតនៅក្នុងដំណាក់កាលណា ក៏ដោយ ហើ យ ជាក់ស្តែងគម្រោងខ្សែរ៉តនេះ គឺទស្សនវិស័យថ្មីមួយទៀត សម្រាប់ខេត្តកែបក្នុងការទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តម បានបន្ថែមថា ខេត្តកែបក៏មានគម្រោងអភិវឌ្ឍន៍តំបន់ទេសចរ ណ៍ជាច្រើនទៀត ដូចជា ទេសចរ ណ៍តាមតំបន់ភ្នំ ទេសចរណ៍តាមតំបន់សមុទ្រ ទេសចរណ៍តាមតំបន់ឆ្នេរកោះ ក្រៅពីនោះក៏នឹងរៀបចំឲ្យមានតំបន់ទេសចរណ៍ក្នុងបាតសមុទ្រផងដែរ៕