ជនសង្ស័យ៤នាក់ ក្នុងចំណោម៨នាក់ចេញធ្វើសកម្មភាពកាប់ទៅលើយុវជន១ក្រុមទៀតយកម៉ូតូបាន៣គ្រឿង៣ថ្ងៃក្រោយមកអាវុធហត្ថឃាត់ខ្លួន

0

បន្ទាយមានជ័យ៖ ជនសង្ស័យ៤នាក់ ក្នុងចំណោម៨នាក់ប្រដាប់ទៅដោយកំបិតពិឃាតស្ទើរគ្រប់បានចេញធ្វើសកម្មភាពកាប់ទៅលើយុវជន១ក្រុមទៀតចេញពីភ្នំស្រុកមកជប់លៀងមិត្តភ័ក្រនៅក្នុងក្រុងសិរិសោភ័ណ យកម៉ូតូបាន៣គ្រឿង៣ថ្ងៃក្រោយអាវុធហត្ថឃាត់ខ្លួនបាន៤នាក់។រឿងរាវនេះកើតឡើងនៅវេលាម៉ោងប្រហែល៩ និង៣០នាទីយប់ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខហាងស៊ុប ស្មងគោ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា  បើតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ហាង សុផាន់ណា ភេទស្រី អាយុ១៧ឆ្នាំ សិស្ស មានទីលំនៅ ភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យបាននិយាយថាមុនពេលកើតហេតុនោះ ជនរងគ្រោះរួមនិងមិត្តភត្តិ ចំនួ ន៧នាក់ បាននាំគ្នាជិះម៉ូតូ៣គ្រឿង ចេញពីភ្នំស្រុក ជិះមកក្រុងសិរីសោភ័ណ ដើម្បីទៅចូលរួមកម្មពិធីខួបកំណើតអ្នកភូមិទៅរៀនជាមួយគ្នា នៅក្រុងសិរីសោភ័ណ លុះពេលចប់កម្មពិធី ម៉ោង១ និង៣០នាទី រំលងអាធ្រាត  ជនរងគ្រោះ និងមិត្តភក្កិ បាននាំគ្នាជិះម៉ូតូត្រឡប់មកស្រុកភ្នំស្រុកវិញ  លុះជិះដល់ចំណុចហាងលក់ស៊ុបស្នងគោ ស្ថិតក្នុងភូមិកំពង់ស្វាយ  ស្រាប់តែមានក្មេងស្ទាវ១ក្រុម ពុំដែលស្គាល់ មានគ្នាប្រហែល៨នាក់ ជិះម៉ូតូ៣គ្រឿង មានកាន់កាំបិតស្ទើរគ្រប់ដៃ ជិះបញ្ច្រាស់ទិសគ្នាស្រាប់តែពេលនោះជិៈត្រលប់ក្រោយ វិញដេញកាប់ជនរងគ្រោះពេញតែផ្លូវ  ដោយមើលឃើញសភាពមិនស្រួលផ្តេកម៉ូតូចោលគេបាត់ លុះត្រឡប់យកម៉ូតូវិញស្រាប់តែបាត់ម៉ូតូ អស់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថក្រុងសិរីសោភ័ណតែម្ដង។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ឲ្យដឹងបន្តទៀតថាពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងពិនិត្យកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ រហូតឈានដល់ ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ដោយឡែកបក្ខពួកមួយចំនួន៤នាក់គេចខ្លួនអស់ក្នុងនោះកំលាំងអាវុធហត្ថដកហូតវត្ថុតាងរួមមាន ម៉ូតូ៣គ្រឿង កាំបិតកែច្នៃ ប្រវែង៥០សង់ទីម៉ែត្រ ចំនួន១ដើម, កាំបិតផ្គាក់ដងឈើ ប្រវែង២៤សង់ទីម៉ែត្រ ចំនួន១ដើម, ពូថៅដងឈើប្រវែង ១២សង់ទីម៉ែត្រ ចំនួន១ដើម, បំពង់ទីបដែកពណ៌ស (ដងឆ័ត្រ) ប្រវែង០១ម៉ែត្រ ចំនួន០១ដើមហើយនាំមកកាន់មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ឲ្យដឹងបន្តទៀតថាជនសង្ស័យទាំង៤នាក់ ១.ឈ្មោះ ឈឿត សម្បត្តិ ភេទប្រុស អាអាយុ១៧ឆ្នា ២.ឈ្មោះ សំណាង អាណាន់ ភេទប្រុស អាយុ២០ឆ្នាំ  ៣.ឈ្មោះ នូ ណាវីន ភេទប្រុស អាយុ២៣ឆ្នាំ ៤.ឈ្មោះ មល់ ដេវីត ភេទប្រុស អាយុ២៨ឆ្នាំ ។ ជនសង្ស័យទាំង៤នាក់ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានសារ ភាពថា ក្រុមពួកខ្លួនពិតជាបានធ្វេីសកម្មភាពដេញកាប់ និងយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែងលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះដោយបានមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត លុះល្ងាចថ្ងៃទី ១១ខែសីហា ឆ្នាំ ២០២៣ នេះ បញ្ជូនទៅសាលាដំបូងខេត្ត ចាត់វិធានការទៅតាមផ្លូវច្បាប់ចំណែកម៉ូតូជនរងគ្រោះបានប្រគល់ទៅឲ្យម្ចាស់ដើមវិញ៕ដោយ៖ឃិន គន្ធា