ខេត្តព្រះសីហនុ ៖ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋ មន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹក ថ្ងៃទី១២ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញ សំណេះ សំណាល និងថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់អូរដំរី ភូមិ៣ សង្កាត់លេខ ១ក្រុង ព្រះសីហនុ ដែលជឿជាក់បោះឆ្នោតជួនគណៈប្រជាជនកន្លងមកក្នុងគោលបំណងរក្សានូវសុខសន្តិភាព។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត លី សាម៉េតបានពាំនាំការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះ រាជា ណាចក្រកម្ពុជានិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសម្តេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពោលគឺទីណាមានប្រជាពលរដ្ឋជួបការលំបាកទីនោះមានសម្តេចតេជោ។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិត លី សាម៉េត ក៏បានបញ្ជាក់ផងដែរថាតំបន់អូរដំរីនេះមិនស្ថិតនៅក្នុងភូមិ សាស្រ្តស្រុកស្ទឹងហាវទេគឺស្ថិតនៅក្នុងភូមិ៣សង្កាត់លេខ ១គ្រប់គ្រងដោយរដ្ឋបាលក្រុងព្រះសីហនុនេះបើយោង តាមឯកសារកតិយុត្តដែលបងប្អូនប្រជាពលរដ្ឋតំបន់អូរដំរីមាននិងភាពរស់នៅអាស្រ័យផលជាក់ស្តែងជិត៣០ឆ្នាំកន្លងមកនេះ។កន្លងមកប្រជាពលរដ្ឋតំបន់អូរដំរីជិត៨០០គ្រូសារ ត្រូវបានគេលាបពណ៏ថា ជាប្រពលរដ្ឋ អនា ធិបតេយ្យ និង ជាប្រពលរដ្ឋមកពីគណៈប្រឆាំងបង្កើតបក្ខពួកចូលទៅ រំលោភបំពានលើដីអ្នកដ៏ទៃហើយអ្វីដែល គួរកត់សម្គាល់បំផុតនោះគឺក្រុមអ្នកលាបពណ៏ទាំងនោះតែងតែប្រកាស់ថាតំបន់អូរដំរីនេះគឺជាដែនដីគ្រប់គ្រង ដោយរដ្ឋបាលស្រុកស្ទឹងហាវនិងបានយកឯកសារពាក់ព័ន្ធដីធ្លី នៅស្រុកស្ទឹងហាវ មកធ្វើការប្តឹងផ្តល់ប្រជាពល រដ្ឋជាម្ចាស់ដីពិតប្រាកដបង្ករបញ្ហារស្មុកស្មាញឱ្យរងទុក្ខវេទនារកទីបញ្ចប់គ្មាន។
បច្ចុប្បន្ន៖បងប្អូនរស់នៅតំបន់អូរដំរីភូមិ៣សង្កាត់១ក្រុងព្រះសីហនុថ្វីត្បិតត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ជាប្រជាពលរដ្ឋរស់នៅស្របច្បាប់ប៉ុន្តែផ្ទះសំបែងដីធ្លីមិនទាន់មានប្លង់កម្មសិទ្ធិនៅឡើយទេជាពិសេសប្រព័ន្ធភ្លើងនិងទឹកស្អាតប្រើប្រាស់។តែទោះយ៉ាងណាក៏ដោយជុំវិញបញ្ហារនេះឯកឧត្តមបណ្ឌិត លី សាម៉េត បានធ្វើ ការបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមនិងធ្វើកិច្ចការនេះជាមួយថ្នាក់ដឹងនាំរដ្ឋបាលខេត្តព្រះសីហនុ ដោយឈរលើ ភាពត្រឹមត្រូវស្របច្បាប់ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋរស់នៅតបន់អូរដំរីជិត៨០០គ្រូសារទទួលបានបណ្ណ័ កម្មសិទ្ធ ដីធ្លីនិងទទួលបានប្រព័ន្ធទឹកភ្លើងប្រើប្រាស់ផ្តល់ការងាយស្រូលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ក្នុងករណីរដ្ឋបាលខេត្តមិនអាចដោះស្រាយជួនប្រជាពលរដ្ឋបានឯកឧត្តមនិងនាំយកសំណើរបស់បងប្អូនប្រជាពលរដ្ឋដាក់ជូនសម្ដេចឱ្យបានជ្រាបផងដែរ
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី សាម៉េត ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន៖មានសារ៉ុង និងថវិការួមនិង កូនឈើធ្នុង ចំនួន១០០០ដើមកូនចេកលឿង១០០០ដើម កូនឈើក្រញ៉ូង ១០០០ដើមចែក ជួនបងប្អូនប្រជាពលរដ្ឋដែលចូលរួមចំនួន៧០០នាក់ផងដែរ៕
នាគសមុទ្រ