រថយន្តធនយក្សលួចដឹកឈើខុសច្បាប់មិនរំខានដល់សមត្ថកិច្ចបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ

0

 

ខេត្តកំពង់ធំ: ជាការពិតណាស់បទល្មើសព្រៃឈើបានដឹកជញ្ជូនដោយអនាធិបតេយ្យ ដោយមិនរំខានដល់សមត្ថកិច្ច ដោយការដឹកជញ្ជូននេះបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី 18 ខែសីហាឆ្នាំ 2023 មានរថយន្តធនយក្សបានដឹកឈើជាច្រើនម៉ែតគីប ចេញពីព្រៃឡង់ហើយបានជាប់ផុងនៅចំណុចភូមិអូរងាវ ឃុំមានឫទ្ធិស្រុកសណ្ដាន់ខេត្តកំពង់ធំ។ok

តាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថារថយន្តធនយក្សនេះបានដឹកឈើពេញ នឹងត្រូវបានគេស្គាល់ម្ចាស់ឈើមានឈ្មោះយាយហឹមនិងយាយអយ ដែលជាឈ្មួញឈើយ៉ាងសកម្មបានដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃ មិនខ្លាចក្រែងសមត្ថកិច្ចបង្ក្រាបនោះឡើយ ដែលជាការសង្ស័យថាមានការត្រូវជាមួយនឹងសមត្ថកិច្ចមេព្រៃ និងបរិស្ថាន រួមទាំងសមត្ថកិច្ចអង្គភាពផ្សេងៗទៀតទើបការដឹកជញ្ជូនឈើដោយខុសច្បាប់នេះបានដឹកយ៉ាងរលូន ចេញពីតំបន់ព្រៃឡង់ចូលមកក្នុងខេត្តកំពង់ធំ។
ប្រភពពីមហាជនបានរិះគន់ទៅលើសមត្ថកិច្ចយ៉ាងចាស់ដៃថា ហេតុអ្វីបានជារថយន្តដឹកឈើដោយខុសច្បាប់អាចធ្វើចរាចរណ៍បាន ខណៈព្រៃឡង់មានទាំងសមត្ថកិច្ចបរិស្ថាននិងសមត្ថកិច្ចមេព្រៃ រួមទាំងសមត្ថកិច្ចស្ថាប័នផ្សេងៗ ដោយអនុវត្តតាមបទបញ្ជាក្តៅគគុក ឲ្យការពារបង្ក្រាបដោយគ្មានការលើកលែងតែផ្ទុយទៅវិញបទបញ្ជានេះគ្រាន់តែជាល្បែងឆ្ពិនភ្នែកប៉ុណ្ណោះ។

ក្រោយពីរថយន្តធុនយក្យ បានដឹកឈើដែលខុសច្បាប់ត្រូវបានជាប់ធុងជាប្រភេទរថយន្តកូរ៉េ 5 តោនទ្រង់ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3A 7048 ជារបស់ម្នាក់ មិនស្គាល់អត្តសញ្ញាណ រស់នៅក្នុងខេត្តកំពង់ធំ ស៊ីឈ្នួលដឹកឈើឲ្យម្ចាស់ឈើឈ្មោះយាយហឹម និងយាយអយ ត្រូវបានឯកឧត្តមសុខ ហៃ អភិបាលរងខេត្តកំពង់ធំ បញ្ជាក់តាមតេឡេក្រាមថា ចំពោះរថយន្តដឹកឈើខាងលើបានបញ្ជាឲ្យសមត្ថកិច្ចជំនាញមេត្រី ចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យនិងចាត់ការតាមនីតិវិធីរួចរាល់ហើយ។
រីឯសកម្មភាពបង្ក្រាបឬចាត់ការយ៉ាងណានោះអ្នកសារព័ត៌មានយើងមិនទាន់ទទួលបានទិន្នន័យច្បាស់លាស់នោះទេ គឺរង់ចាំសរុបលទ្ធផលនិងសកម្មភាពការអនុវត្តច្បាប់នាពេលខាងមុខនេះ ហើយនិងធ្វើការផ្សព្វផ្សាយបន្ថែមទៀត។
ដោយ នាគរាជ