សារព័ត៌មានស៊ិនហួ បានដកស្រង់ និងចុះផ្សាយនៅ ថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០១៤ នេះថា អ្នកវិទ្យាសាស្ត្រ ០៣រូប បានឈ្នះពានរង្វាន់ Nobel ផ្នែករូបវិទ្យា ប្រចាំឆ្នាំ២០១៤នេះ ។ ការផ្តល់រង្វាន់នេះ បន្ទាប់ពី ពួកគេបានរកឃើញ និងបំបែកបាននូវរបក គំហើញមួយ ទាក់ទិននឹងអំពូលភ្លើង
ដែលមានពន្លឺពណ៌ខៀវ ហៅថា LED ដែលទាញយកថាមពល ពីបរិស្ថាននោះ ។
គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រ០៣រូប ត្រូវបានផ្តល់រង្វាន់ Nobel ប្រចាំឆ្នាំ២០១៤ ដល់ពួកគេ ដោយអ្នកវិទ្យាសាស្ត្រ នៃប្រទេសស្វីស ក្នុងនោះមានលោក Isamu Akasaki និងលោក Hiroshi Amano និងលោក Shuji Nakamura ជនជាតិជប៉ុន សញ្ជាតិអាម៉េរិកាំង ។
អង្គចៅក្រមសម្រេចការផ្តល់រង្វាន់នេះ បានប្រកាសនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា “ជាមួយនឹងការរកឃើញនូវ អំពូលភ្លើង LED នេះ យើងបានរង់ចាំអស់ រយៈពេលយ៉ាងយូរ ដើម្បីចង់ដឹងអំពីប្រសិទ្ធិភាព និងការទាញយក ប្រភព ថាមពល ដ៏អស្ចារ្យពីធម្មជាតិ” ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ដែរបានបញ្ជាក់ថា សម្រាប់អំពូលភ្លើង LED នេះវាផ្តល់ ប្រយោជន៍យ៉ាងច្រើន ណាស់ សម្រាប់ជួយដល់ការរស់នៅ របស់មនុស្សយើងនៅលើពិភពលោក ប្រមាណ១,៥ពាន់លាននាក់ ដែលជា អេឡិចត្រូនិចក្រឡា ហើយវាអាចជួយ សន្សំសំចៃ ថាមពល ដែលទាញយកពី ថាមពលព្រះអាទិត្យ ក្នុងកម្រិត មួយទាប។
គួរបញ្ជាក់ថា LED ពណ៌ខៀវ មានតាំងពី២០ឆ្នាំមុនម្ល៉េះ “ប៉ុន្តែវាបានប្រើប្រាស់ជាពន្លឺពណ៌ស សម្រាប់ជាប្រយោជន៍ ដល់ការប្រើប្រាស់របស់ យើងទាំងអស់គ្នា” ៕