ប្រជាពលរដ្ឋ សំណូមពរលោកចៅហ្វាយខេត្តកំពត មេត្តាជួយមើលភ្នំថ្កូវស្រុកកំពង់ត្រាចកំពុងតែរលាយហើយ
កំពត/ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ដីសហគមន៍ ភ្នំថ្កូវមួយកន្លែង នៅ ភូមិក ណ្ដាលទួល ឃុំកំពង់ត្រាច ខាងលិចស្រុកកំពង់ត្រាច ត្រូវបានមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្នាន បើកភ្លើងខៀវ ឲ្យក្រុមគ្រឿងចក្រ កាយយកអាចម៍ ដីលក់យ៉ាងអនាធិបតេ យ្យ ។
ប្រភពបានបន្តទៀតថា សកម្មភាពកាយដីសហគមន៍ យកអាចដីលក់ ឱ្យទៅក្រុមឡានដឹកដីនោះ បានធ្វើសកម្មភាពជា ច្រើនថ្ងៃកន្លងមកហើយ ប៉ុន្តែអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ហាក់បីដូចជាមើលពុំឃើញសោះ ទោះបីជាប្រជាពលរដ្ឋឬអ្នក សារព័ត៌មាន រាយការណ៍ជូនការ ជូនដោ យ ក៏ពួកមន្ត្រីទាំងនោះ នៅតែធ្វើព្រងើយកន្តើយ មិនយកចិត្តទុកដាក់ ឬមួយចុះ ទៅពិនិត្យមើល ទីតាំងនោះឡើយ ប្រជា ពលរដ្ឋ ដាក់ការសង្ស័យថា បានទទួលលាបសក្ការៈ ពីក្រុមគ្រឿងចក្រហើយ បានជាមិនហ៊ាននាំគ្នា ទៅមើលបន្តិចសោះ ។
បញ្ហាគ្រឿងចក្រ កាយយកអាចដីពីតំបន់សហគមន៍ លក់ឱ្យក្រុមឡាននោះ អង្គ ភាព ផ្សារព័ត៌មានយើង បានភ្ជាប់ទូរស័ព្ទទៅលោកអូនខន អភិបាលស្រុកកំពង់ ត្រាច ដើម្បីសុំការបំភ្លឺ បញ្ហាខាងលើនេះ ប៉ុន្តែទូរសព្ទរបស់គាត់ខលចូលហើយពុំមានអ្នកលើក។
លោកជួនសារ៉ានាយ ខណ្ឌរដ្ឋបាលព្រៃ ឈើខេត្តកំពត អង្គភាពផ្សារព័ត៌មានយើងក៏បានភ្ជាប់ទូរសព្ទទៅដែរ តែតេចូលហើយក៏ប្រមូលអ្នកលើក។
ចំណែលោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មរដ្ឋាប្រមាញនិង នេសាទខេត្តកំពត អង្គភាពសារព័ត៌មាន យើងក៏បានភ្ជាប់ទូរសព្ទ័ ទៅដើម្បីសុំការបំភ្លឺ តែទូរសព្ទរបស់លោកទេចូលហើយ ក៏ពុំមានអ្នកលើកដែរ។
ទោះបីយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែមានការសង្ស័យ និងដាក់ការស ង្ស័យ ទៅលើអាជ្ញាធរមូលដ្ឋាននិង មន្ត្រីជំនាញពាក់ព័ន្ធទាំងនោះ បានឃុបឃិតគ្នាជាមួយម្ចាស់គ្រឿងចក្រ ការយកអាច ម៍ដីនៅតំបន់សហគមន៍លក់ឱ្យក្រុមហ៊ុនឡានដឹកដី យ៉ាងអនាធិបតេយ្យ។