រន្ទះបាញ់កណ្ដាលហ្វូងមនុស្សដែល មានអ្នកសច្ចំកំពុងតែធ្វើពិធីសុំសេចក្ដីសុខពីព្រះអទិទេពនៅលើកំពូលភ្នំក្នុង ប្រទេសកូឡំប៊ី ។ រន្ទះបាញ់បានសម្លាប់ មនុស្សដល់ទៅ១១នាក់ ។
មន្ដ្រីកូឡំប៊ីបានឱ្យដឹងថា គ្រោះថ្នាក់ ខាងលើកើតឡើងនៅពេលដែលអ្នកសច្ចំ កំពុងតែរៀបចំពិធីសុំសេចក្ដីសុខតាម ទំនៀមទម្លាប់សាសនានៅលើកំពូលភ្នំ កាលពីថ្ងៃទី៦ ខែតុលា ។
ក្រៅពីនេះក៏ មានមនុស្ស១៥នាក់ផ្សេងទៀតរងរបួស ផងដែរ ។ ហេតុការណ៍ខាងលើកើតឡើង នៅលើកំពូលភ្នំ Sierra Nevada ស្ថិតនៅ ស្រុក Guachaca ដោយក្នុងពេលធ្វើពិធី មានក្រុមជនជាតិភាគតិច Wiwa ប្រមាណ ៦០នាក់ប្រមូលផ្ដុំគ្នានៅខាងក្នុងព្រះវិហារ សុំសេចក្ដីសុខ ។ នៅពេលដែលមនុស្ស គ្រប់រូបកំពុងតែបន់ស្រន់ព្រះអទិទេព ក៏ ស្រាប់តែត្រូវរន្ទះបាញ់ចំ
ព្រះវិហារបណ្ដាល ឱ្យមានអ្នកស្លាប់និងរងរបួសដេករដូក រណែលពេញទីនោះតែម្ដង ។
មន្ដ្រីគូឡំប៊ីបានប្រកាសឱ្យដឹងថា ក្រុមជនជាតិភាគតិច Wiwa តែងតែធ្វើ ពិធីបន់ដល់ព្រះជាម្ចាស់នៅពេលដែល ជួបរឿងមិនល្អនៅក្នុងភូមិស្រុករបស់ខ្លួន។ រដ្ឋាភិបាលគូឡំប៊ីបានបញ្ជូនកម្លាំង ទាហាន ដោយមានឧទ្ធម្ភាគចក្រឡើង ទៅកាន់កំពូលភ្នំ ដើម្បីដឹកសាកសព និង បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ 9
5