ធានា​គា​ពិភពលោក​បញ្ចាក់​ថា​ដ្ឋ​កិច្ច​វៀតណាម​នឹង​បន្ត​កើន​ទ្បើង​5,4%​ក្នុង​ឆ្នាំ​2014

0

​ហាណូយ ៖ ធនាគារពិភពលោក (WB) បាន​ព្យាករ​ថា សេដ្ឋកិច្ច​របស់​វៀតណាម​នឹង​កើន​ទ្បើង​៥,៤% ក្នុងឆ្នាំនេះ ដែលជា​ការបោះ​ជំហាន​ដូចគ្នា​នឹង​ឆ្នាំ​២០១៣ ជាមួយនឹង​កំណើន​តិចតួច​ប៉ុណ្ណោះ​គឺ​៥,៥% និង​មាន​អត្រា​ទាប​ជាង​អំ​ទ្បុ​ង​ឆ្នាំ​២០០៦-២០១១ ចំនួន​៧%​។​
​នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់ខ្លួន ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​បូព៌ា​ធនាគារពិភពលោក បាន​លើកទ្បើង​ថា បើទោះជា​មានការ​ធ្វើឱ្យ​ប្រសើរ​ទ្បើង​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច យ៉ាងណាក្តី កំណើនសេដ្ឋកិច្ច​របស់​វៀតណាម នៅតែ​ពុំ​សូវ​មាន​សកម្មភាព ហើយ​ថែមទាំង​បន្ត​ស្ថិតនៅក្រោម​សក្តានុពល​ដ៏​យូរអង្វែង​របស់ខ្លួន​ទៀត ផង ។download (2)

ការិយាល័យ​ស្ថិតិ​ទូទៅ​បង្ហាញថា អតិផរណា​ប្រចាំឆ្នាំ​របស់​វៀតណាម​ធ្លាក់ចុះ​ពី​អត្រា​ខ្ពស់​២៣% ក្នុង​ខែសីហា ឆ្នាំ​២០១១​មក ៤,៣១% ក្នុង​ខែសីហា ឆ្នាំ​២០១៤​នេះ និង​ធ្លាក់ចុះ​៣,៦២% ក្នុង​ខែកញ្ញា ។ កាលពី​ខែកញ្ញា​កន្លងមកនេះ ការិយាល័យ​ស្ថិតិ​ទូទៅ​បានឱ្យដឹងថា សេដ្ឋកិច្ច​របស់​ប្រទេស​បាន​ងើប​ទ្បើង​វិញ ក្នុង​ត្រីមាស​ទី​៣​កើន​ទ្បើង​៦,១៩% ធៀប​នឹង​download (3)

កំណើន​៥,៤២% ក្នុង​ត្រីមាស​មុន ។ តាម​ការអះអាង​ពី WB កំណើន​របស់​វៀតណាម ត្រូវបាន​រារាំង​ដោយ​បញ្ហា​រចនាសម្ព័ន្ធ​ក្នុង​សហគ្រាស​របស់​រដ្ឋ និង​វិស័យ​ធន​គារ ស្រប​ពេលដែល​ភាពទន់ខ្សោយ​នៃ​គោលនយោបាយ នៅតែ​បង្អាក់​ដល់​ការវិនិយោគ​ឯកជន និង​ការប្រកួតប្រជែង​នៅក្នុង​វិស័យ​គន្លឹះ ។​ImageHandler
​ជាមួយគ្នា​នោះ កង្វះ​នៃ​ការជឿជាក់​នៅក្នុង​វិស័យ​ឯកជន ក្នុងស្រុក​បាន​បន្ត​ក្លាយជា​អ្នក​កៀរគរ​កំណើន ។ ក្នុងនោះ​ធនាគារពិភពលោក បាន​វាយតម្លៃថា វិស័យ​ឯកជន​បរទេស​តំណាងឱ្យ​ជិត​២០% នៃ​ទិន្នផល​សេដ្ឋកិច្ច​សរុប​របស់​វៀ​ត​ណា​ម ឬ​ស្មើនឹង​២​ភាគ​៣​នៃ​ចំណូល​នាំចេញ​របស់​ប្រទេស​និង​២៥% នៃ​ការវិនិយោគ​សរុប​រប​ស់​ខ្លួន ៕