ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​ដណ្ដើមបាន​ការគ្រប់គ្រង​ស្រុក​យុទ្ធសាស្ដ្រ​ចំនួន​៣ នៅជាប់​ព្រំដែន​ទួរគី​

0

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី SOHR បានឱ្យដឹងថា កាលពី​យប់​ថ្ងៃទី​៦ ខែតុលា ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ IS វាយប្រហារ​ដណ្ដើម​គ្រប់​គ្រង​ស្រុក​យុទ្ធ សាស្ដ្រ​ចំនួន​៣ នៅ​ភាគ​ខាងកើត​ទីក្រុង កូ​បាន ប្រទេស​ស៊ី​រី នៅជាប់​ព្រំដែន ប្រទេស​ទួរគី ។
SOHR បាន​បញ្ជាក់ថា ក្រុម​IS ដណ្ដើមបាន​គ្រប់ គ្រង​តំបន់ឧស្សាហកម្ម Maqtala al Jadida និង Kani Ara bane ក្រោយពេល​ប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង ជាមួយ​កម្លាំង​ការពារ​ដែលជា​ជនជាតិ ឃើ​ដ​នៅ​ទីនោះ​។ SOHR បញ្ជាក់ទៀតថា កម្លាំង​ការពារ​ជនជាតិ​ឃើ​ដ​បាន​រត់ ភៀសខ្លួន​ចូលទៅ​កាន់​ទឹកដី​ស៊ី​រី ។
​សកម្មភាព​របស់​ក្រុម IS ដែល​ពង្រីក ទីតាំង​គ្រប់គ្រង​ធ្វើឱ្យ​រដ្ឋាភិបាល​ទួរគី បង្ហាញ​

ការព្រួយបារម្ភ​ជាខ្លាំង​ដោយបាន បញ្ជូន​កម្លាំង​ទៅជា​ប់​ព្រំដែន​ស៊ី​រី​ទប់ទល់ ការវាយលុក​ចូលដល់​ប្រទេស​ទួរគី ។
​នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នោះ​ផងដែរ ពលរដ្ឋ​អា​មេ រិ​កបាន​ដង្ហែ​ក្បួន​បាតុកម្ម​ទាមទារ​ឱ្យ អាមេរិក​ជួយ​ដល់​ស្ដ្រី​ដែល​ត្រូវ​ក្រុម​IS ចាប់បង្ខំ​ធ្វើជា​ទាសករ​ផ្លូវភេទ ហើយ លក់ដូរ​ដូច​សត្វ​ធាតុ​ក្នុងតម្លៃ​តែ​១០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ស្ដ្រី​ម្នាក់ៗ ។ តាម តួលេខ​អង្គការសហប្រជាជាតិ មាន​ស្ដ្រី និង​កុមារ​ជាង​២​ពាន់​នាក់​ត្រូវ​ក្រុម IS ចាប់ឃុំខ្លួន​សម្រាប់​បម្រើ​ផ្លូវភេទ​ដល់ ក្រុម​IS ។
​ទីផ្សារ​ទាសករ​ផ្លូវភេទ​របស់​ក្រុម IS ស្ថិតនៅ​តំបន់ al Quds និង Mosul នៅ​ប្រទេស​អ៊ីរ៉ាក់ និង​1412687938035_wps_5_Turkish_Kurds_run_in_the_

នៅ​តំបន់ Raqqa ប្រទេស​ស៊ី​រី ។ ក្រៅពី​បង្ខំ​ធ្វើ​ទាករ​ផ្លូវ ភេទ ស្ដ្រី​ទាំងនោះ​ក៏ត្រូវ​បាន​ក្រុម IS ប្រើ ប្រាស់​សម្រាប់​អូសទាញ​យុវជន​ឱ្យចូល រួមជាមួយ​ក្រុម​របស់​ខ្លួន​បន្ថែមទៀត ។
​កុមារី​អាយុ​១៣​ឆ្នាំ​ម្នាក់ ឈ្មោះ Yazidi បាន​រៀបរាប់​ពី​ការឈឺចាប់​របស់ ខ្លួន ក្រោយ​ក្រុម​IS ចាប់ខ្លួន​ថា ក្រុម​IS បាន​ចាប់ខ្លួន​ស្ដ្រី​រាប់រយ​នាក់​សម្រាប់​ទុក បម្រើ​ផ្លូវភេទ ។ ចំពោះ​រូបនាង​ដែល ទើប​មាន​វ័យ​១៣​ឆ្នាំ​ប៉ុណ្ណោះ​ត្រូវ​ពួកគេ (IS)​រំលោភ​ជាច្រើនលើក ។ លើសពី នេះ​download (5)

ទៅទៀត ក្រុម​ស្ដ្រី​ដែល​ត្រូវ​ក្រុម IS ចាប់ខ្លួន គឺ​បង្ខំ​ឱ្យមើល​ឃ្លី​ប​វីដេអូ​ដើម្បី កុំឱ្យ​ពួកគេ​មានគំនិត​លួច​រត់ចេញ នឹង ប្រឈម​នូវ​ទណ្ឌកម្ម​បែបនេះ ។ កុមារី ដដែល​ទើបតែ​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ​ត្រូវ បម្រើ​ផ្លូវភេទ​ដល់​ខ្មាន់កាំភ្លើង​IS​ដល់ ទៅ​១០​នាក់​។ ដោយ​សកម្មភាព​សាហាវ ព្រៃផ្សៃ​ទាំងនោះ​បាន​ដង្ហែ​ក្បួន​ធ្វើបាតុកម្ម ទាមទារ​ឱ្យជួយ​ការពារ​ស្ដ្រី និង​កុមារ ដែល​រង​ការរំលោភបំពាន​ពី​ក្រុម​IS 9