ស្ថានភាពមន្ដ្រី“ខ្មោច” បង្កឱ្យមាន លទ្ធផលអាក្រក់នៅក្នុងសង្គម ។ ចាប់ តាំងពីប្រធានាធិបតីស៊ី ជីនពីង ឡើង កាន់តំណែង ក៏បានរំសាយមន្ដ្រីរហូត ដល់១៦២.៦២៩នាក់ ក្នុងរយៈពេល១ឆ្នាំ កន្លងមក ដោយសារមន្ដ្រីទាំងនោះស៊ី ប្រាក់ខែ តែមិនដែលទៅកន្លែងធ្វើការ ម្ដងណាឡើយ ។
នៅខេត្ដ ហូបេ ភាគខាងជើងប្រទេស ចិន មានចំនួនមន្ដ្រីខ្មោចច្រើនជាងគេ បំផុតដែលមានរហូតដល់៥៦ពាន់នាក់។ ក្រោយបែកធ្លាយរឿងខាងលើ មន្ដ្រីទាំង នោះនឹងទទួលរងការដាក់ទណ្ឌកម្មហើយ រំសាយតែម្ដង ប៉ុន្ដែមិនបានបញ្ជាក់ពី ទណ្ឌកម្មបែបណានោះឡើយ ។
សកម្មភាពបោសសម្អាតមន្ដ្រីខ្មោច ជាផ្នែកមួយនៃយុទ្ធនាការបោសសម្អាត អំពើពុករលួយជា
ទ្រង់ទ្រាយធំរបស់មេ ដឹកនាំស៊ី ជីនពីង ។ បុគ្គលិករដ្ឋ មន្ដ្រីរាជ ការទទួលប្រាក់បៀវត្សរ៍ជារៀងរាល់ខែ តែមិនដែលទៅធ្វើការជាបញ្ហាមួយត្រូវ បានលើកឡើងជាញឹកញាប់រាល់កិច្ចប្រជុំ នានាក្នុងជួររដ្ឋាភិបាល។ នៅទីក្រុងសៀ ហៃ ក៏ដូចនៅតំបន់ទីបេ គេមិនទាន់រក ឃើញមន្ដ្រីខ្មោចណាមួយនោះឡើយ 9